បរទេស៖ វានឹងកាន់តែលំបាកសម្រាប់កម្មវិធីផ្សេងៗនៅក្នុង Android ដែលចង់តាមដានអ្នកប្រើប្រាស់ ដែលបានបិទកុំឲ្យមានការផ្សាយពាណិជ្ជកម្ម ដែលដឹងពីចំណង់ចំណូលចិត្តថាចង់បានអ្វី នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Financial Times។ ក្រុមហ៊ុន Google ក៏បានប្រកាសពីការផ្លាស់ប្ដូរនេះ ដែលនឹងចាត់ការលើប្រព័ន្ធកំណត់អត្តសញ្ញាណនៃឧបករណ៍ ដែលអ្នកទីផ្សារប្រើសម្រាប់តាមដានអ្នកប្រើប្រាស់ តាមរយៈកម្មវិធីទូរសព្ទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចាប់ផ្ដើមនៅចុងឆ្នាំនេះ ក្រុមហ៊ុន Google នឹងកាត់ផ្ដាច់ Advertising IDs បន្ទាប់ពីអ្នកប្រើប្រាស់សម្រេចចិត្តថាបិទ ហើយអ្នកបង្កើតកម្មវិធីសម្រាប់ទូរសព្ទនឹងមិនទទួលបានអ្វី ពេលចូលមកកាន់កន្លែងនេះ។ ព័ត៌មាននេះក៏ត្រូវបានប្រកាសតាមរយៈអ៊ីម៉ែល ទៅកាន់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីទូរសព្ទនៅលើ Play Store ផងដែរ។ Google បានប្រាប់ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីអំពីការផ្លាស់ប្ដូរនានា ដែលនឹងផ្ដល់ឲ្យអ្នកប្រើប្រាស់ គ្រប់គ្រងបន្ថែមលើទិន្នន័យផ្ទាល់ខ្លួន និងជួយរ៉ាប់រងផ្នែកសុវត្ថិភាពនិងភាពឯកជន។
គោលការណ៍ថ្មីនេះនឹងចាប់ផ្ដើមតាមដំណាក់កាល។ ឧបករណ៍ដំណើរការដោយ Android 12 នឹងទទួលបានការផ្លាស់ប្ដូរនេះ នៅចុងឆ្នាំ២០២១ មុននឹងបញ្ចេញទៅកាន់ឧបករណ៍នានាជាមួយនឹងសេវាកម្ម Play Store នៅដើមឆ្នាំក្រោយ៕