តើប្រវែងដៃចង្អុល និងដៃនាងរបស់អ្នក អាចបង្ហាញអ្វីខ្លះ ពីអ្នក?

//s9.kh1.co/6c/6cefa2ce1c0020b42822149bf5de1650b81396d2.jpg
នារី

 ០២-មិថុនា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

រាងកាយរបស់មនុស្ស តែងតែមានភាពខុសគ្នា ទៅតាមស្សែនរបស់ ឪពុកម្តាយរបស់អ្នក ហើយប្រវែងម្រាមដៃ ក៏អាចបញ្ជាក់ យ៉ាងច្បាស់ ពីបុគ្គលិកលក្ខណៈ របស់អ្នក។

យល់ដឹង៖ រាងកាយរបស់មនុស្ស គឺមានភាពខុសគ្នា​ ហើយភាពខុសគ្នាទាំងនោះ អាចបង្ហាញ អំពីអត្តចរិត ឬនិស្ស័យរបស់អ្នកបានយ៉ាងច្បាស់ ថាអ្នកជាមនុស្សដែលមាន អត្តចរិតសុភាពរាបសារ ចេះយកអាសារអ្នកដទៃ ជាពិសេសទម្លាប់នៃការធ្វើការងារ របស់អ្នកបានម៉ត់ចត់ ឬអត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការកំណត់នៃ រាយកាយរបស់មនុស្ស គឺត្រូវបានកំណត់ដោយស្សែន តាំងពីអ្នកនៅក្នុងស្បូន របស់ម្តាយមកម៉្លេះ។ ហើយការកំណត់ នីមួយៗមិនថាស្នាម ឬទម្រង់នៃរាងកាយ​ អាចបញ្ជាក់បានពី សណ្តានចិត្ត និងរឿងរ៉ាវ នាអនាគត ដែល អ្នកត្រូវឆ្លងកាត់។

អ្នកអាចពិនិត្យមើល ប្រវែងម្រាមដៃចង្អុល និងម្រាមដៃនាង នៃដៃខាងឆ្វេងរបស់អ្នកបានថា​ អ្នកដូចចំនុចណាមួយ នៃចំនុចទាំង៣ ខាងក្រោម។ ហើយអ្នកអាចសង្កេតដឹង អំពីបុគ្គលិកលក្ខណៈ របស់អ្នក។

សូមតាមដាន ប្រវែងម្រាមដៃ ខាងក្រោម៖

១. ម្រាមដៃចង្អុលខ្លីជាង ម្រាមដៃនាង

សម្រាប់មនុស្សដែល មានម្រាមដៃចង្អុល ខ្លីជាងម្រាមដៃនាង បង្ហាញថាពួកគេជា មនុស្សដែលទាក់ទាញ មានមន្តស្នេហ៍ និងគួរឲ្យស្រលាញ់ខ្លាំងបំផុត។ ពួកគេជា ប្រភេទមនុស្ស ដែលមានទំនាក់ទំនងល្អក្នុងសង្គម។ ម៉្យាងទៀតជាមនុស្សដែលមាន ការគិតច្បាស់លាស់ នៅពេលធ្វើអ្វីមួយម្តងៗ ហើយតែងតែសម្រេចកិច្ចការគ្រប់យ៉ាង បានតាមក្តីប្រាថ្នា។ បើសិនជាមាន ឱបសគ្គអ្វីមួយ ពួកគេតែងតែ មានភាពវៃឆ្លាត ក្នុងការដោះស្រាយបញ្ហាជានិច្ច។

 ម្រាមដៃចង្អុលខ្លីជាង ម្រាមដៃនាង
 ម្រាមដៃចង្អុលខ្លីជាង ម្រាមដៃនាង

២. ម្រាមដៃចង្អុលវែងជាង ម្រាមដៃនាង

សម្រាប់មនុស្សដែល មានម្រាមដៃចង្អុល វែងជាងម្រាមដៃនាង ពួកគេជាមនុស្សម្នាក់ ដែលមានទំនុកចិត្តខ្ពស់ លើខ្លួនឯង។ មនុស្សប្រភេទនេះ មានភាពជាមេដឹកនាំ និងមានទំនួតខុសត្រូវខ្ពស់។ គ្មានអ្វីដែលអាច មកបំបាក់មុខរបស់គេបាននោះទេ។ ហើយគេជា មនុស្សដែលមានប្រាជ្ញា ចេះវិភាគ វែកញែក មុខពេលសម្រេចចិត្ត ដែលធ្វើអ្វីមួយ។ ព្រោះគេមិនចូលចិត្តធ្វើអ្វីមួយ ដោយប្រថុយប្រថាននោះទេ។ ប៉ុន្តែគេជាមនុស្សដែលមាន អារម្មណ៍ងាយប្រែប្រួល ផងដែរ។ ពោលគឺពេលខ្លះត្រជាក់ និងពេលខ្លះក៏ឆេវឆាវភ្លាមៗ ជាហេតុអ្នកមិនអាចយល់ ឬមើលដឹងពី ការគិតរបស់គេនោះទេ។

 ម្រាមដៃចង្អុលវែងជាង ម្រាមដៃនាង
 ម្រាមដៃចង្អុលវែងជាង ម្រាមដៃនាង

៣.​ ម្រាមដៃចង្អុល និងម្រាមដៃនាង មានប្រវែងស្មើគ្នា

សម្រាប់មនុស្សដែល មានម្រាមដៃនាង និងម្រាមដៃចង្អុល មានប្រវែងស្មើគ្នា មានន័យថាគេជា មនុស្សដែលមានចិត្តខ្វល់ខ្វាយ និងយកចិត្តទុកដាក់ ជាមួយមនុស្សគ្រប់គ្នា។ ពួកគេជា មនុស្សដែលមានហេតុផល និងចិត្តស្ងប់ នៅពេលដែលធ្វើអ្វីមួយ។ ហើយក៏មាន ចរិតសុភាពរាបសារ មិនចូលចិត្ត បង្កជម្លោះជាមួយអ្នកដទៃ។ គ្រប់គ្នាតែងតែ ស្រលាញ់ និងចូលចិត្ត មនុស្សប្រភេទនេះ ព្រោះពួកគេជាមនុស្ស ដែលស្មោះត្រង់ និងចេះជួយ យកអាសារអ្នកដទៃជានិច្ច៕

ម្រាមដៃចង្អុល និងម្រាមដៃនាង មានប្រវែងស្មើគ្នា
ម្រាមដៃចង្អុល និងម្រាមដៃនាង មានប្រវែងស្មើគ្នា

ប្រភព៖ brightside

Ny Sreyda
នី ស្រីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T