រាជធានីភ្នំពេញ ៖ ក្រោយពេល សែនព្រេនជាមួយនឹងស្វាមីរួចមក ពេលនេះ ជិវីតតារាស្រី សូ ដានីតា ហាក់ផ្លាស់ប្រែ ១៨០ដីក្រេ ពីត្រឹមឈ្មោះជាដៃគូ ក្លាយជាគូស្វាមីភរិយា មិនតែប៉ុណ្ណោះ នៅទទួលបាន ចំណងដៃកូនប្រុសជាទីស្រលាញ់ម្នាក់ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែផ្ទុយទៅវិញ ប្រសិនបើក្រឡេកទៅមើលជ្រុងម្ខាងរបស់គ្រួសារ តារាស្រីរូបនេះវិញ ស្វាមីខ្លួន បានទម្លាយរឿងពិតក្រោយខ្នង ដែលខ្លួនធ្លាប់បានស្តាប់ឮចេញពីមាត់ បងប្អូនមហាជនមួយចំនួន ដែលគិតថា ខ្លួនជាបុរសតោងប្រពន្ធស៊ី មិនចេះចេញរកស៊ី ចាយតែលុយប្រពន្ធ។
ទន្ទឹមនឹងនេះ រូបលោក បានបញ្ជាក់ថា នេះគ្រាន់តែខ្លួនមិនចង់បញ្ចេញតែប៉ុណ្ណោះ ព្រោះខ្លួនក៏ធ្លាប់រកលុយសម្រាប់គ្រួសារតូចមួយនេះដែរ មិនដូចអ្វីដែលបងប្អូនភាគតូច គិតនោះឡើយ លើសពីនេះទៅទៀត ខ្លួនក៏ធ្លាប់ទិញគ្រឿងអលង្ការដែល ប្រពន្ធលួចចិត្តស្រលាញ់ តម្លៃជាង ៤ពាន់ផងដែរ៕
គួរបញ្ជាក់ថា ស្វាមីតារាស្រី សូ ដានីតា រូបនេះ បានអះអាងច្បាស់ៗ យ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖