អាហារ៤​ប្រភេទ ដែលសុភាពនារី គួរជៀសវាង ពេលមករដូវ

//s9.kh1.co/70/708decdfac0939699ddcaf4d946d9f1ae0f098a9.jpg
នារី

 ៣១-ឧសភា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

អាហារទាំងនេះមិនត្រូវតែ មិនមានប្រយោជន៍ពេលមករដូវទេ វាថែមទាំងបន្ថែមការឈឺចាប់កាន់តែខ្លាំង និងធ្វើឲ្យអ្នកមានអារម្មណ៍ធុញទ្រាន់ទៀតផង។

យល់ដឹង៖ ពេលអ្នកមករដូវ ហេតុអ្វីអ្នកចង់ញ៉ាំគ្រប់ពេល? អាចនិយាយបានថា ការមករដូវបាន កើតឡើងជាយូរមកហើយ ប៉ុន្តែអ្នករាល់គ្នាដឹងទេថា អាហារខ្លះមិនសាកសម ក្នុងការបរិភោគ ក្នុងអំឡុងពេល មករដូវរបស់យើងទេ។ វាអាចជំរុញឱ្យ អ្នកមានអារម្មណ៍ ធុញទ្រាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេសអាហារខ្លះ វាងាយបណ្តាលឲ្យ មានការឈឺចាប់ពោះ និងរាគរូស បានទៀតផង។ ការទទួលទាន អាហារដែលមិនសូវមាន ជាតិវីតាមីន វាអាចធ្វើឲ្យ អ្នកមានបញ្ហា ជាមួយការមក រដូវបានដូចជា ការរាំងរដូវ និងមករដូវតិចខុសធម្មតា។

ការញុាំអាហារដែលមាន ជាវីតាមីនច្រើន វានឹងសម្រួល ដល់ការមករដូវ ធ្វើឲ្យមានសុខភាពល្អ មានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយ ការឈឺចាប់ជាដើម។ អ្នកគួរតែជៀសវាង អាហារ៤ប្រភេទខាងក្រោម ដើម្បីឲ្យ ការមករដូវរបស់អ្នក​ មានភាពល្អប្រសើរ និងគ្មានការឈឺចាប់។

អាហារ ៤ មុខដែលគួរចៀសវាង ពេលអ្នកមករដូវ៖ 

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

១.​ អាហារដែលមានរសជាតិហឹរ

តើមាននរណាខ្លះ ដែលចូលចិត្តញ៉ាំអាហារ ប្រភេទនេះ ក្នុងអំឡុងពេលមករដូវ? កាន់តែហឹរ អ្នកកាន់តែចូលចិត្តវាប៉ុន្តែតើអ្នកដឹងទេថា អំឡុងពេលមក រដូវប្រព័ន្ធរំលាយអាហារ នឹងមានរោគសញ្ញា ចាប់ផ្តើមវិល។ បណ្តាលមកពីអរម៉ូន Prostaglandin។ វាបណ្តាលឱ្យឈឺពោះខ្លាំង អំឡុងពេលមករដូវ។

 អាហារដែលមានរសជាតិហឹរ
 អាហារដែលមានរសជាតិហឹរ

២. អាហារកែច្នៃ

មានមនុស្សជាច្រើន ចូលចិត្តញុំាអាហារកែច្នៃ។ អាហារកែច្នៃ មានដូចជា សាច់ក្រក បន្លែកំប៉ុង ផ្លែឈើក្រៀម និងសាច់ងៀតជាដើម។ តើអ្នកទាំងអស់គ្នា ដឹងទេថា អាហារកែច្នៃ មានជាតិសូដ្យូមខ្ពស់ ជាងអ្វីដែល មនុស្សគ្រប់គ្នាគិត? ការទទួលទានអាហារដែល មានជាតិសូដ្យូមខ្ពស់ បណ្តាលឱ្យរាងកាយ ស្រូបយកទឹកច្រើន និងបណ្តាលឱ្យហើម។ រួមទាំងអាចមាន ការឈឺចាប់ និងរឹងនៅជុំវិញសុដន់។ ការហើមពោះ និងឈឺពោះកាន់តែខ្លាំង។ ដូច្នេះ អ្នកគួរចៀសវាងទទួលទាន អាហារប្រភេទនេះ ក្នុងពេលមានរដូវ។ ហើយងាកមកផ្តោត លើការបរិភោគអាហារ ដែលចម្អិនស្រស់ៗគឺល្អជាង។

 អាហារកែច្នៃ
 អាហារកែច្នៃ

៣. អាហារមានជាតិខ្លាញ់

ជាការពិត មនុស្សមួយចំនួន ចូលចិត្តអាហារ ប្រភេទនេះណាស់។ ប៉ុន្តែក្នុងអំឡុងពេលមករដូវ អ្នកព្យាយាមជៀសវាងការញ៉ាំអាហារទាំងនេះ។ ដោយសារតែវាពិបាក ក្នុងការរំលាយអាហារ ហើយសំខាន់បំផុត ខ្លាញ់សត្វ គឺជាខ្លាញ់ឆ្អែត។ ខ្លាញ់ឆ្អែតនេះគឺជា មូលហេតុ នៃការឈឺចាប់ និងរលាកពោះវៀន។ ការញ៉ាំវា ក្នុងពេលមានរដូវ វាក៏អាចនាំឱ្យឈឺពោះខ្លាំងដែរ។ ដូច្នេះផ្តោតលើ ការបរិភោគអាហារ ដែលងាយរំលាយ ហើយមាន ជាតិសរសៃខ្ពស់។ ដូចជាបរិភោគគ្រាប់ធញ្ញជាតិ បន្លែ ស៊ុត ទឹកដោះគោ សាច់ត្រី។ល។

អាហារមានជាតិខ្លាញ់
អាហារមានជាតិខ្លាញ់

៤. ភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងអាល់កុល

តើអ្នកទាំងអស់គ្នាដឹងទេថា ភេសជ្ជៈដែលមាន ជាតិកាហ្វេអ៉ីន ឬគ្រឿងស្រវឹង ងាយបណ្តាលអោយមាន ការរមួលក្រពើ ក្នុងពេលមានរដូវដែលទេ? ព្រោះប្រសិនបើអ្នក ពិសាភេសជ្ជៈទាំងនេះ វានឹងក្លាយជាកត្តា បង្កឱ្យរោគសញ្ញាទាំងនេះ បង្កើនភាពធ្ងន់ធ្ងរ។ ជាលទ្ធផលអ្នកមាន អារម្មណ៍មិនស្រួលក្នុងខ្លួន និងអស់កម្លាំង។ រួមទាំងការផឹកស្រា នឹងធ្វើឱ្យចង្វាក់បេះដូង លឿនជាងមុន វានឹងធ្វើឱ្យអ្នកមាន អារម្មណ៍ធុញទ្រាន់ បានយ៉ាងងាយ។ ដូច្នេះប្រសិនបើអាចទៅរួច មុននិងអំឡុងពេលមានរដូវ គួរតែចៀសវាង ភេសជ្ជៈប្រភេទនេះ៕

កាហ្វេ
កាហ្វេ

ប្រភព : sanook

Ny Sreyda
នី ស្រីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T