ថៃ៖ បើនិយាយដល់តារាស្រីជើងចាស់រូបស្រស់សម្រស់មិនប្រែគ្មានអ្នកណាក្រៅពី នាង Aum នោះទេ បើងាកមើលជីវិតឯកជន របស់កំពូលតារាសម្ដែងល្បីឈ្មោះ លំដាប់ជួរមុខ ប្រចាំប្រទេសថៃ នាង Aum Patchrapa ត្រូវបានទស្សនិកជន ដឹងយ៉ាងច្បាស់ថា នាងកំពុងសោយសុខក្នុងជីវភាពយ៉ាងសម្បូរបែប មិនថា ផ្ទះវីឡា លុយ ឡាន ឬសម្ភារៈ ប្រើប្រាស់ សុទ្ធតែរបស់ថ្លៃៗទាំងអស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សងាកមកចាប់អារម្មណ៍សម្លៀកបំពាក់ ដែលនាងពាក់ប្រចាំថ្ងៃវិញ អ្នកទាំងអស់គ្នាប្រហែលជាមិននឹកស្មានទេថា នាង ហ៊ានចំណាយ លុយរាប់រយ និងរាប់ពាន់ដុល្លារ ដើម្បីទិញ របស់ ម៉ាកប៊្រេនៗទាំងនោះ មកស្លៀកបែបនេះសោះ បើទោះបីសម្លៀកបំពាក់ខ្លះមើលទៅសាមញ្ញៗក៏ដោយ។ ទាំងអស់នេះហើយដែរសរបញ្ជាក់ថា ជីវិតរស់នៅនាងពិតជា ឡូយឆាយ ទាន់សម័យ មិនចាញ់តារាបរទេស លំដាប់ពិភពលោកឡើយ។
យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍លើរូបរាងនិងសម្រស់របស់តារាស្រីរូបនេះវិញ យើងឃើញថា Aum នៅតែខ្ញង់ ថែមទាំងស្រស់ស្អាតក្មេងជាងវ័យ ដែលជាក់ស្ដែងតារាស្រីរូបនេះមានវ័យ៤០ប្លាយទៅហើយ ប៉ុន្តែនាងតែងតែធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក ប្លែកអារម្មណ៍ ជានិច្ចជាមួយស្ទាយ៍តុបតែតែខ្លួនថ្មីៗ ម៉ូដសម្លៀកបំពាក់ប្លែកៗជារៀងរាល់ថ្ងៃ ជាក់ស្ដែងជាមួយការបង្ហោះរូបភាព ប៉ុន្មានសន្លឹកមុននេះ ដោយនាងគ្រាន់តែស្លៀកជាមួយរ៉ូបសាមញ្ញៗសុភាពៗប៉ុន្តែស្រស់ស្អាតទាក់ទាញមិនស្ទើរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Aum Patchrapa