យល់ដឹង៖ អ្នកតែងចំណាយ ពេលវេលាជាច្រើន ក្នុងការស្វែងយល់ពី បុរសដែលអ្នកស្រលាញ់ ថាគេមានបុគ្គលិកលក្ខណៈបែបណា មានទម្លាប់រស់នៅអ្វីខ្លះ? ជាពិសេសតើគេជា មនុស្សប្រុសស្មោះស្នេហ៍ ឬសាវា ដែលចូលចិត្តលេងសើច ជាមួយចិត្តរបស់មនុស្សស្រី ដែរឬក៏អត់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅលើទម្រង់មុខរបស់មនុស្ស បបូរមាត់គឺជាចំណុចមួយ ដែលគួរឲ្យទាក់ទាញ់ ជាទីបំផុត និងជាចំណុចមួយ ដែលអាចប្រាប់អំពីអត្តចរិត និងនិស្ស័យរបស់គេ។ ជាពិសេស វាអាចប្រាប់ពីមនោសញ្ចេតនា របស់មនុស្សប្រុស ក្នុងរឿងស្នេហាបាន។
បបូរមាត់អាចប្រាប់អំពី អត្តនិស្ស័យរបស់គេបាន ហើយអ្នកអាចមាន ការសម្រេចចិត្ត កាន់តែច្បាស់ មុនពេលដែល សេពគប់ ជាមួយបុរសណាម្នាក់។ ហើយខាងក្រោម នឹងជួយអ្នក ឲ្យមើលដឹងអំពី អត្តចរិករបស់បុរសបាន តាមរយៈទម្រង់បបូរមាត់ របស់គេ។
សូមតាមដានទម្រង់បបូរមាត់ខាងក្រោម៖
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload
១. ទម្រង់បបូរមាត់ខាងលើនិងខាងក្រោមស្តើង
ចំពោះមនុស្សប្រុស ដែលមានបបូរមាត់ស្តើង តាមក្បួនហុងសុយ បានបញ្ជាក់ថា ពួកគេជាមនុស្សដែល គ្មានភាពទៀងត្រង់ ចូលចិត្តនិយាយកុហក។ ពួកគេចូលចិត្ត និយាយឥតប្រយោជន៍ច្រើន គ្មានបានការ។ ហើយក៏ជា មនុស្សអត្មានិយម គិតតែពីផលប្រយោជន៍ផ្ទាល់ មិនខ្វល់ពី អ្នកដទៃផងដែរ។

២. ទម្រង់បបូរមាត់វៀច
ចំពោះមនុស្សប្រុស ដែលមានបបូរមាត់វៀច មិនស្មើគ្នា ឬវៀតទៅម្ខាង នៅពេលសើច អាចបញ្ជាក់ថា គេជាមនុស្សប្រុស មិនស្មោះត្រង់ ហុតទឹកសម្លឹងកាក និងពិបាកស្មានចិត្តណាស់ ហើយគេក៏ជាមនុស្សដែល យកខ្លួនឯងជាធំ។ ដោយសារតែ ពួកគេជាមនុស្សអត្មានិយម នៅពេលដែលពួកគេចាស់ទៅ គេមិនសូវមានកូនចៅ ឲ្យពឹងពាក់នោះទេ ពោលគឺត្រូវរស់នៅម្នាក់ឯង ឯការអស់មួយជីវិត។

៣. ទម្រង់បបូរមាត់ស្រួច
ចំពោះមនុស្សប្រុស ដែលមានបបូរមាត់ស្រួច ភាគច្រើនជា មនុស្សដែលនិយាយមិនចេះគិត មានមាត់ឥតគម្រប។ ពួកគេតែងតែក្បត់ គូរស្រកររបស់ខ្លួន និងតែងយករឿងគ្រប់យ៉ាង ទៅនិយាយប្រាប់អ្នកដទៃ ដែលជាហេតុ ធ្វើឲ្យស្នេហារបស់ ពួកគេបែកបាក់។ ជាពិសេស គេតែងតែនាំរឿង ដាក់ខ្លួនដោយការចាក់រុក និងចេះដឹងរឿងរបស់ អ្នកដទៃទៀតផង។

៤. បបូរមាត់ក្រាស់ មានចង្អូរជ្រៅដូចធ្នូ
មនុស្សប្រុសដែលមាន បបូរមាត់បែបនេះគឺជា មនុស្សប្រុសដែលមានចិត្តល្អ ជាមនុស្សដែលមាន ចិត្តអាណិតអាសូរទៅកាន់ អ្នកដទៃច្រើន ហើយក៏ជាមនុស្សដែល ចេះគិតពីអារម្មណ៍ អ្នកដទៃនិង អ្នកនៅក្បែរខ្លួន ខ្លាំងផងដែរ៕

ប្រភព៖ Bright Side