អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍នឹងតាមទិញយកខ្សែបម្រើ Jack Grealish នៃក្លិប Aston Villa ដោយព្រមចាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីនាំយកគេមកទឹកដី Etihad ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅរដូវកាលនេះ បើទោះបីជាភាគីរបស់លោកគ្រូបង្វឹក Pep Guardiola ឈ្នះពាន Premier League និងកំពុងឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូងបង្អស់ក៏ដោយក៏លោកគ្រូនៅតែចង់រកមើលកីឡាករថ្មីៗដើម្បីទិញយកមកពង្រឹងក្រុមផងដែរស្របពេល Grealish ធ្លាប់មានពាក្យចចាមអារ៉ាមថាគេនឹងផ្ទេរមក Manchester United ប៉ុន្តែឥលូវនេះ ប្រធានក្រុម Aston Villa រូបនេះអាចនឹងសម្លឹងចង់ផ្ទេរមកក្លិបដែលមានកៅអីលេង Champions League ដូចជា Man City វិញ។
យោងតាមសារព័ត៌មាន Daily Mail គឺ Man City គ្រោងនឹងជះលុយដល់ទៅ១០០លានផោន(ស្មើនឹងប្រមាណ១៤១.៨លានដុល្លារ) ក្នុងការតាមយក Jack Grealish ខណៈដែលកុងត្រារបស់គេជាមួយ Aston Villa មានសុពុលភាពរហូតដល់២០២៥ ឯណោះ។
គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Jack Grealish ជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Aston Villa ផ្ទាល់ដោយចូលរួមជាមួយក្លិបតាំងពីឆ្នាំ២០០១ ហើយនៅឆ្នាំ២០១២ គេក៏បានឡើងមកលេងនៅឈុតធំរបស់ក្រុមប៉ុន្តែធ្លាប់ត្រូវ Aston Villa ដាក់ឲ្យក្លិប Notts County ខ្ចីជើងនៅរដូវកាល ២០១៣-២០១៤៕
ប្រភព៖ metro