យល់ដឹង៖ មនុស្សម្នាក់ៗ គឺគ្មាននរណាម្នាក់ ដែលចង់ឱ្យ ខ្លួនឯងធាត់នោះទេ ប៉ុន្តែមនុស្សជាច្រើន បែរជាមិនយកចិត្តទុកដាក់ នៅក្នុងការថែរក្សារូបរាង ហើយបែរជាទៅធ្វើអ្វី ឬទទួលទានអ្វីមួយ ដោយមិនបាន គិតច្បាស់លាស់ទៅវិញ ដែលធ្វើឱ្យ រូបរាងពួកគេ មានការឡើងទម្ងន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវាជាការពិត ដែលរឿងរ៉ាវមួយចំនួន ដែលមនុស្សភាគច្រើន តែងតែធ្វើនោះ វានឹងធ្វើឱ្យពួកគេ មានការឡើងទម្ងន់ ដោយមិនដឹងខ្លួន ជាងនេះទៅទៀត រូបរាងរបស់ពួកគេ ក៏ប្រែទៅជាធាត់។ ដូច្នេះហើយ ដើម្បីជៀសវាង ពីការមានរូបរាងធាត់ អ្នកទាំងអស់គ្នា គួរតែជៀសវាង ក្នុងការធ្វើរឿង ដែលបានរៀបរាប់ ខាងក្រោមនេះ។
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload
រឿង៦យ៉ាង ដែលធ្វើឱ្យអ្នកធាត់ ដោយមិនដឹងខ្លួន៖
១. បរិភោគលឿន

ការបរិភោគលឿន វាអាចជារឿងមួយ ដែលអ្នករាល់គ្នា មិនដែលដឹងនោះទេ ថាវាអាចនឹងធ្វើឱ្យ អ្នកធាត់បាន ដោយសារតែ ការបិរភោគលឿន វានឹងធ្វើឱ្យរាងកាយរបស់អ្នក មានការរំលាយអាហារមិនល្អ ដែលធ្វើឱ្យ អ្នកបរិភោគឆាប់ធាត់ ព្រោះថារាងលាយរបស់មនុស្ស គឺត្រូវការពេលវេលាច្រើន នៅក្នុងការរំលាយអាហារ ដូច្នេះហើយ អ្នកគួរតែជៀសវាង ពីការបរិភោគលឿន នោះវានឹងមិនធ្វើឱ្យ អ្នកធាត់នោះទេ។
២. ផឹកទឹកតិច

តាមការស្រាវជ្រាវ បានបង្ហាញឱ្យឃើញថា ១៦ទៅ២៨ភាគរយ នៃមនុស្សពេញវ័យ គឺតែងតែផឹកទឹក បានតិចជាងរាងកាយរបស់ពួកគេ ដែលត្រូវការជារៀងរាល់ថ្ងៃ។ ហើយប្រសិនបើអ្នក មិនផឹកទឹកឱ្យបាន គ្រប់គ្រាន់ទេនោះ វានឹងធ្វើឱ្យអ្នកឆាប់ស្រេកទឹក ហើយការដែល ស្រេកទឹកនោះហើយ ដែលធ្វើឱ្យអ្នកកាន់តែ ទទួលទានអាហារបន្ថែមទៀត ដែលវាជា មូលហេតុមួយ ធ្វើឱ្យអ្នកធាត់ ដោយមិនដឹងខ្លួន។
៣. អង្គុយយូរពេក

តាមការសិក្សាមួយ បានបង្ហាញឱ្យឃើញថា ការអង្គុយនៅកន្លែងធ្វើការ ពី៩ទៅ១១ម៉ោងក្នុងមួយថ្ងៃ វានឹងធ្វើឱ្យអ្នក ឆាប់ឡើងទម្ងន់ ហើយវាក៏មានហានិភ័យ នៃការស្លាប់លឿន ជាងមនុស្សទូទៅដែរ។ ដោយផ្អែកលើ ការសិក្សា ទៅលើមនុស្ស៦០០,០០០នាក់ បានរកឃើញថា មនុស្សមនុស្សពេញវ័យ អង្គុយច្រើនជាង១០ម៉ោងក្នុងថ្ងៃ នឹងមានហានិភ័យ ក្នុងការឡើងទម្ងន់យ៉ាងលឿន ហើយក៏ដូចជាមានជម្ងឺផ្សេងៗ ដែលអាចឆាប់ស្លាប់ទៀតផង។
៤. ប្រើប្រាស់ទំហំចានធំពេក

ការដែលប្រើប្រាស់ ចានបាយធំពេក វានឹងធ្វើឱ្យអ្នកដែល ទទួលទានអាហារ ទទួលទានបានច្រើន ដោយមិនដឹងខ្លួន ដូច្នេះហើយ ការប្រើប្រាស់ចានបាយធំពេក វានឹងធ្វើឱ្យអ្នក ឡើងទម្ងន់ដោយមិនដឹងខ្លួន អញ្ចឹងហើយ អ្នកទាំងអស់គ្នា គួរតែប្តូមកប្រើប្រាស់ ចានបាយតូចល្មមវិញ ទើបវាធ្វើឱ្យអ្នកមាន អារម្មណ៍ថាឆាប់ឆ្អែត ហើយក៏មិនធ្វើឱ្យ អ្នកធាត់ដែរ។
៥. ការញុំាអាហារនៅមុខទូរទស្សន៍

ការញុំាអាហារ នៅពីមុខទូរទស្សន៍ វាជាភាពរីករាយមួយរបស់មនុស្ស ប៉ុន្តែភាពរីករាយ នៅក្នុងការញុំាអាហារនោះហើយ ដែលធ្វើឱ្យអ្នកកាន់តែញុំាច្រើន ហើយវាក៏បណ្តាលឱ្យ អ្នកឆាប់ឡើងទម្ងន់ និងប្តូរូបរាងក្លាយទៅជា មនុស្សធាត់ទៀតផង។
៦. បរិភោគផ្លែឈើតិចពេក

ការបរិភោគបន្លែផ្លែឈើ ដែលមានប្រូតេអ៉ីនតិចពេក វានឹងធ្វើឱ្យរាងកាយ ងាយនឹងឡើងទម្ងន់ ដែលមនុស្ស៧០ភាគរយ នៃមនុស្សលើសទម្ងន់ និងមនុស្សធាត់ គឺសុទ្ធសឹងតែជាមនុស្ស ដែលមិនបានទទួលទាន បន្លែផ្លែឈើ ឱ្យបានគ្រប់គ្រាន់៕
ប្រភព៖ Sanook