សហរដ្ឋអាមេរិក៖ Justin Bieber ជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនិងមានភាពល្បីល្បាញម្នាក់ស្ទើរទូទាំងពិភពលោក ដោយសារតែបទចម្រៀង និងស្តាយ៍លេងខ្លួនរបស់គេ ដែលកាន់តែធ្វើឱ្យគេមានភាពលេចធ្លោបន្ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញនៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ Justin បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីគេបានកោរសក់ចេញ ក្រោយការរិះគន់ជាខ្លាំងពីសំណាក់មហាជន ពីការលេងស្តាយ៍ម៉ូតទុកសក់វែងបន្តិចហើយក្រងបែបយុវវ័យ ដែលមើលទៅមិនសមរម្យ ហើយវាក៏បានប៉ះពាល់យ៉ាងខ្លាំងទៅកាន់វប្បធម៏របស់ជនជាតិស្បែកខ្មៅ ដែលនេះជាស្តាយ៍របស់ពួកគេដែលមានប្រវត្តិឆ្លងកាត់មកយ៉ាងឈឺចាប់ទើបពួកគេក្រងសក់បែបនេះ ដូច្នេះសញ្ជាតិដ៏ទៃមិនគួរលេងម៉ូតសក់តាមនោះទេ ។
គួរបញ្ជាក់ផងដែលថាការលេងម៉ូតសក់បែបនេះមិនមែនទើបតែថ្មីៗនេះទេ តែJustin ធ្លាប់លេងម៉ូតសក់បែបនេះកាលពីមុនមកដែរ ហើយកាលនោះគេក៏ធ្លាប់សរសេរ Caption ថាៈ
"ការធ្វើខ្លួនឱ្យប្លែក គឺវានឹងមានក្ដីសុខ ប្រសិនបើអ្នកមិនប្លែក ខ្ញុំក៏មិនចូលចិត្តអ្នក៕"
ប្រភព៖ Thaiza
Join Us ៖ https://t.me/khmerload
តែពេលនេះ មើលម៉ូតសក់ របស់លោក កន្លងមកទាំងអស់គ្នា៖










