ទោះអ្នកជាមនុស្សស្រី ដែលមិនចូលចិត្ត តុបតែងខ្លួន ក៏អ្នកចាំបាច់​គួរតែមាន របស់ទាំងនេះ

//s9.kh1.co/49/49491399585d6b6bbc5fa0b8d7af12e17d351fd0.jpg
នារី

 ២៧-ឧសភា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកអាចធ្វើជា មនុស្សស្រីសាមញ្ញ​ នៅថ្ងៃធម្មតាបាន ប៉ុន្តែអ្នកត្រូវធ្វើជា មនុស្សស្រីអស្ចារ្យ នៅពេលចូលរួមពិធីផ្លូវការ ជាមួយរបស់ទាំងនេះ ដោយមិនបាច់មាន អារម្មណ៍ថាភ័យស្លន់ស្លោ។

យល់ដឹង៖ នារីមិនចូលចិត្ត តុបតែងខ្លួន មួយចំនួនគិតថា នាងមិនចាំបាច់ មានរបស់របរច្រើនពេកទេ ជាពិសេស របស់ឆើតឆាយ សម្រាប់តុប​តែងខ្លួន​។ ព្រោះវាគ្មាន ការចាំបាច់សម្រាប់នាងទេ ប៉ុន្តែវាពិតជា មានសារៈសំខាន់ណាស់ ពេលមានពិធី ឬមានការបន្ទាប់ម្តងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សស្រីមិនអាច ធ្វេសប្រហេស ចំពោះខ្លួនឯងបានទេ សំខាន់បំផុតគឺ ក្លិនខ្លួនក្រអូប។ អ្នកអាចមិនបាច់ តុងតែងខ្លួនឲ្យហឺរហារពេក។ ប៉ុន្តែអ្នកត្រូវប្រាកដថា ខ្លួនរបស់អ្នកមានក្លិនក្រអូប ជាក្លិនមួយដែល អ្នកកចូលចិត្ត និងធ្វើឲ្យអ្នកមានអារម្មណ៍ ស្រស់ស្រាយជានិច្ច។ 

ខាងក្រោមនេះជា របស់ដែល អ្នកត្រូវតែមាន សម្រាប់ទុកប្រើការ ពេលមានការ​ត្រូវ​ចេញ ​ទៅកម្ម​វិធី​ម្តងៗ​ អ្នកនឹងមិនបាច់មាន ការព្រួយបារម្ភអ្វី ច្រើន​ពេក​នោះទេ​។ វាជាភាពទាក់ទាញរបស់អ្នក អ្នកអាចធ្វើជា មនុស្សស្រីធម្មតា ប៉ុន្តែអ្នកត្រូវធ្វើជា មនុស្សស្រីដែលមាន ភាពឆើតឆាយ ពេលចូលរួមកម្មវិធីម្តងៗ។

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

សូមតាមដានខាងក្រោម៖

១. សម្លៀកបំពាក់ស្រស់ស្អាត

មិនថាអ្នកពាក់​សម្លៀកបំពាក់ បែបណាក៏ដោយ អ្នកគួរតែមាន សម្លៀកបំពាក់ស្រស់ស្អាតពីរ បីឈុត នៅក្នុងទូខោអាវរបស់អ្នក។ វាអាចជារ៉ូប រាត្រីស្រមោល​ស​ជាដើម​ ទុកម្រាប់ចូលរួម ពិធីផ្សេងៗ។ ស្ត្រីគួរតែមាន ឈុតបែបនេះ ជាការបម្រុងទុក សម្រាប់ភាពអាសន្ន ដូចជាពិធីមង្គលការ ការប្រជុំ ជាដើម​។ អ្នកអាចមានការ ត្រៀមខ្លួន សម្រាប់ស្ថានភាពណាមួយ ដោយមិនចាំបាច់ ភ័យស្លន់ស្លោ។

រូបភាពតំណាង
រូបភាពតំណាង

២. គ្រឿងតុបតែងមុខ

ស្ត្រីត្រូវតែដឹងពី របៀបតុបតែងមុខ ត្រូវតែដឹងពី ជំហានមូលដ្ឋាន នៃការតុបតែងខ្លួន។ ចេញទៅតាមផ្លូវ ទៅធ្វើការ ទៅក្រៅ គឺដឹងពីរបៀប លាបម្សៅ លាបក្រែម និងគូរចិញ្ចើមជាដើម។ មនុស្សស្រីមិនអាច មិនខ្វល់ពីខ្លួនឯងនោះទេ បើអ្នកចេញទៅក្រៅ ទាំងមុខស្លេកស្លាំងនោះ អ្នកនឹងគ្មាន ភាពជឿជាក់លើខ្លួនឯង ហើយអ្នកដទៃនឹង មើលងាយអ្នកផងដែរ។ 

 គ្រឿងតុបតែងមុខ
 គ្រឿងតុបតែងមុខ

៣. ទឹកអប់

មនុស្សម្នាក់ៗ នឹងមានរូបរាង របៀបរស់នៅ និងវិធីសាស្រ្ត តែងខ្លួនខុសៗគ្នា។ ហើយយើងនឹង កាន់តែប្លែក និងពិសេសនៅពេល យើងមានក្លិនក្រអូប ។ ជ្រើសរើសខ្លួនអ្នក នូវដបទឹកអប់ដែលមាន ក្លិនក្រអូបដែល អ្នកមានអារម្មណ៍ថា អ្នកចូលចិត្តបំផុត អ្នកនឹងមាន ផាសុកភាពបំផុត។ ហើយជាពិសេស នៅពេលដែលអ្នកបាញ់ ក្លិនក្រអូបនេះ មកលើខ្លួន អ្នកនឹងមានអារម្មណ៍ ជឿជាក់លើខ្លួនឯងបំផុត។

ទឹកអប់
ទឹកអប់

៤. ស្បែកជើងកែងខ្ពស់

អ្នកប្រហែលជា ស្អប់ពាក់ស្បែកជើងកែង ប៉ុន្តែប្រសិនបើ អ្នកជាមនុស្ស​ស្រី​ អ្នកមិនអាច ទៅចូលរួម​កម្ម​វិធី ដោយគ្មានស្បែកជើងកែងចោតទេ។ អ្នកមិនអាចចូលរួម ពិធីជប់លៀងផ្លូវការមួយ ដោយស្លៀកសំលៀកបំពាក់ស្អាតៗ ជាមួយស្បែកជើងធម្មតា ឬស្បែកជើងប៉ាតានោះទេ។ ស្បែកជើងកែងខ្ពស់ មិនត្រឹមតែជារបស់ ដែលមិនអាច ខ្វះបានប៉ុណ្ណោះទេ។ ប៉ុន្តែវាជារបស់ ដែរលើកកម្ពស់របស់អ្នក និងធ្វើឲ្យអ្នកកាន់តែ ស្រស់ស្អាតទ្វេដងផងដែរ៕

ស្បែកជើងកែង
ស្បែកជើងកែង

ប្រភព : phunutoday

Ny Sreyda
នី ស្រីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T