វ៉ាស៊ីនតោន៖ លោក Gregg Berhalter គ្រូបង្វឹកក្រុមជម្រើសជាតិបុរសអាមេរិក (USMNT) កាលពីថ្ងៃច័ន្ទបានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៣ នាក់សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័តព្រឹត្តិការណ៍ CONCACAF National League ប្រឆាំងនឹងប្រទេសហុងឌូរ៉ាសនៅទីក្រុងឌែនវើនៅថ្ងៃទី ៣ ខែមិថុនាខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតរវាងអាមេរិកនិងហុងឌូរ៉ាសគឺជាការប្រកួតដំបូង ហើយនឹងត្រូវបន្តប្រគួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងម៉ិកស៊ិកនិងកូស្តារីកាផងដែរ។
ការប្រកួតដណ្តើមជើងឯកនិងចំណាត់ថ្នាក់លេខ ៣ នឹងធ្វើឡើងនៅទីក្រុងឌែនវើ នាថ្ងៃទី ៦ ខែមិថុនា ហើយបន្ទាប់មកសហរដ្ឋអាមេរិកនឹងធ្វើការប្រគួតតាំងពិព័រណ៌ជាមួយនឹងប្រទេសកូស្តារីកានៅថ្ងៃទី ៩ ខែមិថុនានៅឯ Sandy នៃរដ្ឋ Utah ផងដែរ។
លោក Berhalter បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងរំភើបណាស់ក្នុងការប្រមូលផ្តុំក្រុមនេះជាមួយគ្នាខណៈដែលយើងប្រកួតប្រជែងដើម្បីឈ្នះពានរង្វាន់ Nations League” ។ វាជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ក្រុមកីឡាកររបស់យើងនិងជោគជ័យដែលមិនធ្លាប់មានពីការឈ្នះពានរង្វាន់ក្នុងលីគនិងជើងឯកជាច្រើនផ្សេងទៀត។ ការផ្តោតអារម្មណ៍របស់យើងឥឡូវនេះគឺការបន្តជោគជ័យនេះជាមួយក្រុមជម្រើសជាតិ”។
ដើម្បីត្រៀមសម្រាប់ការប្រកួតទាំងនោះសហរដ្ឋអាមេរិកនឹងជួបប្រទេសស្វីសក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃអាទិត្យនេះ៕
ប្រភព៖ Xinhua News