ម៉ូត៖ ការជ្រើសរើសសម្លៀកបំពាក់ ឱ្យសាកសមនឹងដងខ្លួន វាគឺជារឿងមួយ ដែលពិបាកបំផុត សម្រាប់មនុស្សស្រី ព្រោះការស្លៀកពាក់ វាក៏ជាចំណុចសំខាន់ម្យ៉ាង ដែលអាចធ្វើឱ្យ មនុស្សស្រីជាច្រើន មានការជឿជាក់ និងមានអារម្មណ៍ល្អ ជាមួយខ្លួនឯង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត គឺវារឹតតែពិបាក សម្រាប់មនុស្សស្រីដែល មានកម្ពស់ទាប និងមានមាឌល្អិត។ មនុស្សស្រីដែលមានកម្ពស់ទាប និងមានមាឌល្អិត គួរតែដឹងពីគន្លឹះ នៅក្នុងការជ្រើសរើសសម្លៀកបំពាក់ ក្នុងការតុបតែងខ្លួន ដើម្បីឲ្យមើលទៅ មានភាពសាកសម ទៅនឹងដងខ្លួន។
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload
គន្លឹះនៃការស្លៀកសម្លៀកបំពាក់ទាំងនេះ ដែលជួយធ្វើឱ្យ មនុស្សស្រីទាបល្អិត មើលទៅសាកសមនឹងខ្លួន៖
១. យកចិត្តទុកដាក់ជាមួយនឹងផ្នែកខាងលើ
អាថ៌កំបាំងមួយ ក្នុងការធ្វើឱ្យមនុស្សស្រី ដែលទាបល្អិត មើលទៅឃើញ មានកម្ពស់ខ្ពស់ជាងមុន និងស្លៀកពាក់បានសម ទៅនឹងដងខ្លួននោះ គឺការរបន្ថែមគ្រឿងលំអរ នៅផ្នែកខាងលើ ដែលមានដូចជា ការពាក់នាឡិការដៃ ពាក់វែនតា ឬពាក់វែនតាខ្មៅជាដើម។ ដែលវាបានជួយ បង្កើននូវមូ៉តសម្លៀកបំពាក់ ព្រមទាំងភាពទាក់ទាញ បានបន្ថែមទៀត។ លើសពីនេះ អ្នកក៏អាចលេងម៉ូតសក់ ចងលើកឡើងខ្ពស់ ព្រោះវាក៏បានធ្វើឱ្យ មនុស្សស្រីទាប មើលទៅមានកម្ពស់ខ្ពស់ ជាងមុនដែរ។



២. មើលពីពណ៌នៃសម្លៀកបំពាក់
មនុស្សស្រីដែលទាបល្អិត គួរតែជ្រើសរើស ម៉ូតសម្លៀកបំពាក់ណា ដែលមានពណ៌តែមួយបានហើយ។ ប្រសិនបើអ្នកជ្រើសរើស អាវពណ៌ណាមួយ អ្នកក៏គួរតែជ្រើសរើស ខោពណ៌នឹងដែរ។ ព្រោះការស្លៀកនូវសម្លៀកបំពាក់ ដែលមានពណ៌តែមួយបែបនេះ វានឹងធ្វើឱ្យអ្នក មើលទៅឃើញមានកម្ពស់ ខ្ពស់ជាមុន នឹងមានភាពលេចធ្លោ បើទោះបីជានៅក្នុងចំណោម មនុស្សស្រី ដែលខ្ពស់ក៏ដោយ។



៣. មើលពីប្រវែងនៃសម្លៀកបំពាក់
មនុស្សស្រីដែលទាបល្អិត គួរតែមើលពី ប្រវែងនៃសម្លៀកបំពាក់ ប្រសិនបើអ្នកជ្រើសរើស យកសម្លៀកបំពាក់ ដែលវែង វានឹងធ្វើឱ្យអ្នក មិនសាកសម នៅក្នុងការស្លៀកពាក់ នូវសម្លៀកបំពាក់ទាំងនោះ ហើយកាន់តែធ្វើឱ្យអ្នក បាត់បង់ភាពស្រស់ស្អាតទៀតផង។ ដូច្នេះហើយ មនុស្សស្រីដែលទាបល្អិត គួរតែជ្រើសរើស នូវសម្លៀកបំពាក់ណា ដែលមិនគួរវែងពេកនោះទេ ជាងនេះទៅទៀត មនុស្សស្រីដែលទាប គួរតែជ្រើសរើស ម៉ូតសម្លៀកបំពាក់ ណាដែលខ្លីៗ ព្រោះវាមិនត្រឹមតែធ្វើឱ្យអ្នក មានភាពសាកសម ទៅនឹងដងខ្លួន និងជួយលើកកម្ពស់ ឱ្យបានឃើញខ្ពស់ជាងមុនទេ តែវាកាន់តែធ្វើឱ្យអ្នក ក្លាយទៅជាមនុស្សស្រី ដែលគួរឱ្យស្រលាញ់ខ្លាំង ថែមទៀតផង៕



ប្រភព៖ phunutoday