បារាំង៖ លោក Nasser Al-Khelaifi ដែលជាប្រធានក្លិបសេដ្ឋីបារាំង Paris Saint-Germain មានជំនឿយ៉ាងមុតមាំថាខ្សែប្រយុទ្ធ Kylian Mbappe នឹងបន្តស្នាក់នៅទឹកដី Parc des Princes ដោយបន្តកុងត្រាថ្មីដូច មិត្តរួមក្រុម Neymar Jr. ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអនាគតរបស់កីឡាករសញ្ជាតិបារាំងរូបនេះនៅស្រពេចស្រពិលណាស់ ខណៈកុងត្រារបស់គេនឹងផុតកំណត់នៅឆ្នាំ ២០២២ ហើយ Real Madrid ក៏កំពុងចាប់អារម្មណ៍ចង់បានគេមករួមក្រុមជាមួយផងដែរ។
កន្លងមក Mbappe មិនទាន់បានចេញមុខបញ្ជាក់ពីអនាគតរបស់គេនោះឡើយ ទើបវាធ្វើឲ្យអ្នកគាំទ្រមិនស្រណុកក្នុងចិត្ត ប៉ុន្តែលោក Al-Khelaifi បានឲ្យតម្រុយថាកីឡាករវ័យក្មេងរូបនេះនឹងស្នាក់នៅជាមួយក្លិបបន្តទៀត។
លោកបានថ្លែងថា៖
គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Kylian Mbappe បានក្លាយជាកីឡាករឆ្នើមជាងគេនៅ Ligue 1 នារដូវកាល ២០២០/២០២១ នេះ ដោយរកបានចំនួន២៧គ្រាប់ ដែលធ្វើឲ្យគេក្លាយជាខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាងគេបីរដូវកាលជាប់ៗគ្នា៕
ប្រភព៖ marca
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប