អង់គ្លេស៖ លោក Gary Neville ដែលជាអតីតកីឡាកររបស់ Manchester United ជឿជាក់ថាអតីតក្លិបរបស់លោកពិតជាអាចលើកពាន Premier League នៅរដូវកាលក្រោយបើសិនអាចទិញយកកីឡាករបីរូបនេះបាន។

កីឡាករទាំងបីរូបនោះគឺ ខ្សែប្រយុទ្ធ Harry Kane នៃក្លិប Tottenham Hotspur, Jadon Sancho នៃក្លិប Borussia Dortmund និង Raphael Varane នៃក្លិប Real Madrid ដែលសុទ្ធសឹងជាកីឡាករឆ្នើមដែលត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងរ៉ាដារបស់ក្លិប។



Neville ត្រូវអ្នកគាំទ្រសួរក្នុងបណ្ដាញសង្គម Twitter ថា៖
តើ Man UTD អាចជាប់ចំណាត់ថ្នាក់លេខប៉ុន្មានបើទិញយកកីឡាករត្រូវជើង?
លោកបានឆ្លើយទៅវិញថា៖
Varane, Kane និង Sancho = ជើងឯក
ដោយឡែក លោកគ្រូបង្វឹក Ole Gunnar Solskjaer ធ្លាប់បង្ហើបថាក្លិបចង់ទិញយកខ្សែប្រយុទ្ធមកបន្ថែមទៀត ដូច្នេះវាអាចមានភាគរយខ្ពស់ដែលក្លិបចង់ចែចូវយក Harry Kane ខណៈដែល Jadon Sancho ជាកីឡាករដែលអាចនឹងផ្ទេរមក Old Trafford នៅរដូវក្ដៅខាងមុខដោយសារ Man UTD ធ្លាប់ព្យាយាមតាមទិញយកគេនៅរដូវកាលមុនម្ដងទៀត ឯចំណែក Rapahel Varane គឺអាចមកចាប់ដៃគូលេងជាមួយប្រធានក្រុម Harry Maguire ៕



ប្រភព៖ metro
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប