រំលឹករឿងចាស់! Aguero និយាយពីគ្រាប់បាល់គួរឲ្យចងចាំបំផុតរបស់គេ ក្នុងអាជីពជាកីឡាករបាល់ទាត់

//s9.kh1.co/40/4012b3cd8fff748effebd7656100debb01f963c4.jpg
កីទ្បា

 ២៤-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Aguero ថាគ្រាប់បាល់ដែលគួរឲ្យចងចាំបំផុតគឺទល់នឹងក្លិប QPR

អង់គ្លេស៖ ខ្សែប្រយុទ្ធ Sergio Aguero បានប្រកាសចាកចេញពីក្លិបមេឃខៀវ Manchester City នៅដំណាច់រដូវកាលនេះ បន្ទាប់ពីចំណាយអស់រយៈពេល១០រដូវកាលនៅទឹកដី Etihad ហើយមុនចាកចេញគេក៏បានរំលឹកអតីតកាលដ៏គួរឲ្យរំភើបមួយចំនួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានបង្ហើបថាគ្រាប់បាល់ដែលគេបានស៊ុតបញ្ចូលទីយ៉ាងគួរឲ្យចងចាំបំផុតគឺ១គ្រាប់នៅចុងម៉ោង ក្នុងការប្រកួតទល់នឹងក្លិប Queen Park Rangers កាលពីឆ្នាំ២០១២ ដែលបានជួយ Manchester City លើកពាន Premier League ដំបូងគេបង្អស់ក្នុងរយៈពេល៤៤ឆ្នាំចុងក្រោយ ដែលវាបានក្លាយជាគ្រាប់បាល់ល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Man City ។

ខ្សែប្រយុទ្ធ Sergio Aguero ទល់នឹង Queen Park Rangers
ខ្សែប្រយុទ្ធ Sergio Aguero ទល់នឹង Queen Park Rangers
ខ្សែប្រយុទ្ធ Sergio Aguero ទល់នឹង Queen Park Rangers
ខ្សែប្រយុទ្ធ Sergio Aguero ទល់នឹង Queen Park Rangers
ខ្សែប្រយុទ្ធ Sergio Aguero ទល់នឹង Queen Park Rangers
ខ្សែប្រយុទ្ធ Sergio Aguero ទល់នឹង Queen Park Rangers

ក្រៅពីនោះ កីឡាករវ័យ៣២ឆ្នាំរូបនេះក៏បានបង្ហើបដែរថា គ្រាប់បាល់ដែលគេស៊ុតបានឡូយបំផុតគឺក្នុងការប្រកួតទល់នឹង Liverpool កាលពីឆ្នាំ២០១៣។

ខ្សែប្រយុទ្ធ Sergio Aguero ទល់នឹង Liverpool
ខ្សែប្រយុទ្ធ Sergio Aguero ទល់នឹង Liverpool

Aguero បានថ្លែងប្រាប់ Sky Sports ថា៖

ការស៊ុតបញ្ចូលទីមួយគ្រាប់នោះរបស់ខ្ញុំគឺជាគ្រាប់បាល់ដែលសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ គ្រប់ពេលដែលខ្ញុំមើលការប្រកួតជាមួយគ្រួសារនិងកូនប្រុសខ្ញុំ គឺខ្ញុំតែងតែនឹកដល់វា។នៅពេលដែលខ្ញុំប៉ះបាល់ជាប់ជើងមុនស៊ុតបញ្ចូលទី ខ្ញុំបានគិតថា អូ៎ ប្រហែលត្រូវប៉េណាល់ទីហើយ ព្រោះខ្សែការពារម្នាក់បានប៉ះខ្ញុំ ប៉ុន្តែខ្ញុំគិតថា អត់ទេ ខ្ញុំត្រូវតែស៊ុត! ហើយពេលខ្ញុំស៊ុតគឺខ្ញុំខំប្រឹងស៊ុតឲ្យខ្លាំង ហើយខ្ញុំក៏មានសំណាងពិតមែន។ បន្ទាប់ពីនោះ ពីរទៅបីថ្ងៃ ខ្ញុំនៅតែមិនជឿខ្លួនឯង។ ពួកយើងភ័យណាស់កាលណោះ ព្រោះពួកយើងត្រូវតែឈ្នះចាំបាច់ នៅតង់ទី២ខ្ញុំបានមើលពេលវេលាគឺនាទីទី៨៨ទៅហើយ លទ្ធផលនៅ ២ ទល់នឹង ១ ដដែលហើយខ្ញុំក៏គិតថា ទេ វាមិនគួរឲ្យជឿទេ។ ការពិតទៅខ្ញុំស្រឡាញ់គ្រាប់បាល់ដែលខ្ញុំស៊ុតទាំងអស់ ប៉ុន្តែកាលប៉ះនឹង QPR គឺពិតជាពិសេស។ ខ្ញុំក៏ធ្លាប់ស៊ុតបញ្ចូលទីច្រើនទល់នឹង Manchester United, Chelsea និង Tottenham ដែរតែ គ្រាប់បាល់ដែលល្អបំផុតគឺខ្ញុំស៊ុតទល់នឹង Liverpool ។ បើអ្នកនៅចាំ Pepe Reina គឺគេបានដណ្ដើមបាល់ហើយ Gareth Barry បោះវាមកឲ្យខ្ញុំ។ខ្ញុំបានគិតថា ខ្ញុំត្រូវតែស៊ុតតែមើលទៅដូចជាគ្មានប្លង់ត្រូវស៊ុត វាពិបាកណាស់តែខ្ញុំនៅតែអាចធ្វើបាន។

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

ប្រភពgoal

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T