ក្ដុកក្ដួលណាស់! Pep រលីងរលោងទឹកភ្នែក ក្រោយចប់ការប្រកួតទល់នឹង Everton យប់មិញដោយសារ... (មានវីដេអូ)
កីទ្បា
២៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន
Pep ស្រក់ទឹកភ្នែកពេលនិយាយដល់ Aguero
អង់គ្លេស៖ លោកគ្រូបង្វឹក Pep Guardiola នៃក្លិប Manchester City បានរលីងរលោងទឹកភ្នែកពេលនិយាយដល់ខ្សែប្រយុទ្ធ Sergio Aguero ដែលបានស៊ុតបញ្ចូលទី២គ្រាប់ក្នុងការប្រកួតចុងក្រោយរបស់គេនៅទឹកដី Etihad ទល់នឹងក្លិបស្ករគ្រាប់ Everton ហើយលោកគ្រូថែមទាំងបាននិយាយទៀតថា Man City មិនអាចរកខ្សែប្រយុទ្ធឆ្នើមណាមួយមកជំនួស Aguero បានឡើយ។
កីឡាករវ័យ៣២ឆ្នាំរូបនេះបានទទួលរនាំងកិត្តិយសពីសំណាក់មិត្តរួមក្រុមនិងបុគ្គលិកនៅក្លិបទាំងអស់ ហើយគ្រប់គ្នាទប់ទឹកភ្នែកមិនជាប់ទេពេលគេលើកពាន Premier League លើកចុងក្រោយនៅនឹងមុខអ្នកគាំទ្រជាង១០,០០០នាក់។
លោកគ្រូបង្វឹក Pep Guardiola ក៏ជាម្នាក់ក្នុងចំណោមនោះ ដែលក្ដុកក្ដួលក្នុងអារម្មណ៍ខ្លាំង ដោយបន្ទាប់ពីការប្រកួត គេឃើញលោកគ្រូព្យាយាមទប់ទឹកភ្នែកថ្លែងប្រាប់ Sky Sports ថា៖