ទីក្រុងម៉ិចស៊ិច៖ ក្លិប Cruz Azul ទទួលបានកៅអីទី ១ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Liga MX Clausura រួចរាល់ហើយកាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះជាមួយនឹងជ័យជម្នះ ១-០ លើក្លិប Pachuca ក្នុងការប្រកួតជើងទី ២ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Santiago Gimenez បានទម្លាយភាពទាល់ច្រកនៅនាទីទី ៥១ ដោយតែតបាល់បញ្ចូលទីបន្ទាប់ពីមានការបញ្ជូនបាល់យ៉ាងល្អរបស់កីឡាករ Luis Romo ។
ក្លិប Pachuca ត្រូវបានបង្ខំឱ្យលេងក្នុងរយៈពេល ៣ នាទីចុងក្រោយជាមួយនឹងកីឡាករត្រឹមតែ ១០ នាក់បន្ទាប់ពីកីឡាករ Gustavo Cabral ត្រូវបានពិន័យកាតក្រហមក្រោយរកឃើញថាមានបំណងព្យាយាមច្រានខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Jonathan Rodriguez ឲ្យដួលយ៉ាងសាហាវ។
លទ្ធផលនៅឯកីឡាដ្ឋាន Azteca បានជួយឱ្យក្លិប Cruz Azul ឈ្នះ ១-០ លើការប្រមូលលទ្ធផលសរុបបន្ទាប់ពីក្រុមទាំងពីរបានស្មើ ០-០ ក្នុងជើងទី ១ ។
ចំណែកឯក្លិប Puebla ក៏នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រគួតជាមួយក្លិប Santos Laguna ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យផងដែរ។ ដោយការប្រគួតជើងទី ១ ក្លិបនេះបានឈ្នះលើក្លិប Santos Laguna ក្នុងលទ្ធផល ៣-០ ៕
ប្រភព៖ Xinhua News