យល់ដឹង៖ ខួរក្បាលគឺជាផ្នែកមួយ ដ៏សំខាន់បំផុតរបស់មនុស្ស។ យើងត្រូវផ្តល់ ការយកចិត្តទុដាក់ចិត្ត និងមើលថែវាឲ្យបានល្អ។ យើងទាំងអស់គ្នា តែងតែប្រាថ្នា ចង់មានភាពវៃឆ្លាត ប៉ុន្តែមនុស្សជាច្រើន បែបជាប្រងើយកន្ទើយ នឹងការផ្តល់អាហារ និងជីជាតិគ្រប់គ្រាន់ ដល់ខួរក្បាលទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវិធីសំខាន់ដើម្បី បង្កើនភាពវៃឆ្លាត របស់អ្នក អ្នកគួរតែចំណាយពេលវេលា លេងល្បែងមួយចំនួន ដូចជាការផ្គុំរូប តំរៀបពាក្យ និងលេងអុកជាដើម។ ព្រោះវាជាប្រភេទល្បែង ដែលជំនួយ ការរីកលូតលាស់នៃខួរក្បាល។ ហើយក៏អាចឲ្យអ្នក សម្រាកខួរក្បាលពី ទុកកង្វល់មួយចំនួន បានយ៉ាងមានប្រសិទ្ធភាព។
អ្នកក៏គួរឆ្លៀតពេល សមាធិប្រចាំថ្ងៃ វាអាចបង្កើន ការផ្តោតអារម្មណ៍ ភាពវាងវៃ និងភាពច្នៃប្រឌិត បានប្រសើរ។ ការសិក្សាជាច្រើន បង្ហាញថាសមាធិផ្តល់ អត្ថប្រយោជន៍ជាច្រើនដល់ ដល់ខួរក្បាល។
ទម្លាប់៧យ៉ាង ខាងក្រោមជួយឲ្យខួរក្បាលរបស់ អ្នកកាន់តែឆ្លាតវៃ៖
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload
១. លេងអុក
អុកគឺជាល្បែង ដ៏អស្ចារ្យ នៃយុទ្ធសាស្ត្រ និងជំនាញ ហើយយើងមានអារម្មណ៍ថា យើងកាន់មានភាពវាងវៃ នៅពេលលេងវា។ ចលនានៅលើក្តារអុក តែងតែបង្ខំអ្នក ឱ្យគិតអំពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកនឹងធ្វើបន្ទាប់។ ការលេងអុក គឺជាទម្រង់នៃ ការធ្វើលំហាត់ប្រាណ សម្រាប់ខួរក្បាល។ តាមរយៈការលេងអុក អ្នកកំពុងធ្វើអោយ ខួរក្បាលរបស់អ្នកសកម្ម។ ការសិក្សាបានបង្ហាញថា មនុស្សដែលមាន អាយុលើសពី៧៥ឆ្នាំ ដែលបានចូលចិត្តលេងអុក គឺហាក់ដូចជា មិនសូវវិវត្តទៅជា ជំងឺវង្វេងស្មារតី ជាងអ្នកដទៃទៀត។ មានន័យថា អ្នកត្រូវប្រើ ខួរក្បាលរបស់អ្នក ឱ្យបានញឹកញាប់ បើមិនដូច្នេះទេ វានឹងមានភាពធ្ងន់ធ្ងរ ហើយការចងចាំនឹងថយចុះ។

២. ផ្លាស់ប្តូររបបអាហាររបស់អ្នក
អាហារមិនត្រឹមតែ មានសារៈសំខាន់ សម្រាប់រាងកាយរបស់អ្នក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយ ខួរក្បាលរបស់អ្នកទៀតផង។ អ្វីដែលយើងញ៉ាំ គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ដំណើរការ ផ្លូវចិត្ត និងរាងកាយ។ របបអាហារដែលពោរពេញទៅដោយ អាហារជាតិខ្លាញ់ និងជាតិស្ករនឹង មិនផ្តល់ផលល្អដល់អ្នកឡើយ។
ការសិក្សាបានបង្ហាញថា កង្វះអូមេហ្គា៣ អាចនាំឱ្យអស់កម្លាំង ការចងចាំចុះខ្សោយ និងការផ្លាស់ប្តូរ អារម្មណ៍ញឹកញាប់។ រាងកាយរបស់អ្នក មិនផលិតអូមេហ្គា៣ ទេ។ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ បំពេញបន្ថែមក្នុងរបបអាហារ។ អាហារដូចជា ត្រីសាម៉ុងសម្បូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមានសារៈសំខាន់ សម្រាប់ខួរក្បាលរបស់អ្នក។

៣. បង្រៀនអ្នកដទៃ
ការបង្រៀនកូនរបស់ អ្នកឬនរណាម្នាក់ផ្សេងទៀត នូវជំនាញថ្មីៗ គឺជាអ្វីដែលអ្នកត្រូវធ្វើ។ នៅពេលដែលអ្នកកំពុងបង្រៀន អ្នកក៏កំពុងកំណើរការ ខួលក្បាលរបស់ អ្នកឲ្យមានភាពសកម្ម និងរហ័សរហួនផងដែរ។

៤. ធ្វើបញ្ជីនៅអ្វីដែលអ្នកបានធ្វើ
នៅចុងបញ្ចប់នៃ ថ្ងៃនីមួយៗ អ្នកត្រូវសរសេរអ្វី ដែលអ្នកបានធ្វើ នៅក្នុងថ្ងៃនោះ។ វិធីនេះអ្នកនឹងមានអារម្មណ៍ថា អ្នកកំពុងជឿនលឿនទៅមុខ និងមានកម្លាំងចិត្ត ក្នុងការព្យាយាម។ វាក៏ជួយអ្នកឱ្យដឹងពីកន្លែង ដែលអ្នកស្ថិតនៅ និងអ្វីដែលត្រូវខិតខំបន្ត។

៥. បង្កើតគំនិតថ្មីៗជារៀងរាល់ថ្ងៃ
តែងតែមានគំនិត ក្នុងការគិតអំពីវិធីថ្មី ក្នុងការធ្វើជំនួញ ឬគិតពីគំនិត សម្រាប់ខ្សែភាពយន្ត ... មិនថាគំនិតរបស់អ្នកឆ្កួតយ៉ាងណាក៏ដោយ។ នោះជារបៀប ដែលខួរក្បាល របស់អ្នកកំពុងដំណើរការ។ ខួលក្បាលគឺជា សាច់ដុំប្រសិនបើអ្នកចង់ឱ្យវារីកលូតលាស់ អ្នកធ្វើលំហាត់ប្រាណ ជារៀងរាល់ថ្ងៃ។

៦. អាន
អានកាសែត ឬសៀវភៅ ដើម្បីទទួលបាន ចំណេះដឹងបន្ថែម និងធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពជុំវិញយើង។ អ្នកក៏នឹងរៀនពីវិធីវិភាគអ្វីៗ តាមទស្សនៈផ្ទាល់ខ្លួន។ ហើយអ្នកក៏បានយល់ច្បាស់ ពីពិភពលោកនេះ កាន់តែច្រើន។

៧. អានក្នុងប្រលោមលោក
មិនដូចការអានកាសែត ដើម្បីតាមដានព័ត៌មានទេ។ ការអានប្រលោមលោក ជួយអ្នកអនុវត្ត ការស្រមើលស្រមៃរបស់អ្នក ឲ្យកាន់តែមាន ភាពរីកចម្រើន។ គោលដៅ គឺត្រូវអានដោយយកចិត្តទុកដាក់ អ្នកនឹងមានអារម្មណ៍ថា មានភាពខុសគ្នាគួរឱ្យកត់សម្គាល់ បន្ទាប់ពីអានប្រលោមលោកហើយ៕

ប្រភព : phunutoday