ចិន៖ បន្ទាប់ពីលែងលះ Zhao Liying នាងមិនត្រឹមតែមមាញឹកនឹងកាលវិភាគផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងរីករាយក្នុងរង្គសាលនិងច្រៀងខារ៉ាអូខេជាមួយក្រុមមិត្តភក្តិរហូតដល់ម៉ោង ៥ ព្រឹក ក្រៅពីនេះតារាស្រីរូបនេះបានផ្លាស់ប្តូរទាំងស្រុង ពី Shanghai ទៅកាន់ទីក្រុង Beijing ដោយត្រៀមខ្លួនរួចជាស្រេចសម្រាប់ជីវិតថ្មីដោយគ្មានការជាប់ចំណងអ្វីទៀតនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ គេកត់សម្គាល់ឃើញថា Zhao Liying នាងហាក់ធ្វើឲ្យខ្លួននាងកានតែមានភាពមមាញឹក និងមានសកម្មភាពជារៀងរាល់ថ្ងៃ ដូចជាមិនមានរឿងរ៉ាវអ្វីកើតឡើងបើទោះបីនាងទើបតែចែកផ្លូវគ្នាជាមួយស្វាមីក៏ដោយ។
ជាក់ស្ដែង មួយរយៈនេះ នាងហាក់ដូចជារីករាយនឹងខ្លួននាងយ៉ាងពេញទំហឹង ដោយនាងបានបង្ហាញពីភាពសប្បាយរីករាយទាំងការងារ ទាំងជីវិតផ្ទាល់ខ្លួន ដោយ ចូលក្លឹបកម្សាន្ត ជាញឹកញាប់ ថែមទាំងតែងខ្លួនខ្ញង់ៗបង្អួតសម្រស់ដ៏មានមន្តស្នេហ៍ ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បានបញ្ចេញមតិសរសើរពេញៗមាត់ថា មេម៉ាយក្តៅស្រួយរូបនេះកាន់តែស្រស់ស្អាតបន្ទាប់ពីលេងលះស្វាមីរួចមក។
សូមទស្សនារូបភាពខាងក្រោម៖