ល្អមែន! Ferdinand ថា កីឡាកររូបនេះ គឺ ជា Henderson របស់ Man Utd

//s9.kh1.co/46/46ef1540eb105587d5ab9880c5a9e537b94fc7f2.jpg
កីទ្បា

 ១៩-ឧសភា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

Rio Ferdinand ថា Scott McTominay គឺ ជា Jordan Henderson របស់ Manchester United

អង់គ្លេស៖ លោក Rio Ferdinand ជឿជាក់ថា កីឡាករ Scott McTominay នឹងជោគជ័យជាមួយ Manchester United ដូចទៅនឹង Jordan Henderson ដែលលេងឲ្យ Liverpool

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Rio Ferdinand
  លោក Rio Ferdinand

ជាការពិតណាស់ McTominay បានចាប់ផ្តើមវិវត្តន៍ខ្លួនទៅជាកីឡាករដ៏សំខាន់ម្នាក់ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskajer ដោយរូបគេធ្លាប់បង្ហាញខ្លួនចំនួន៤៧ប្រកួតក្នុងក្រុមឈុតធំ និង អាចស៊ុតបញ្ចូលទីបានចំនួន៧គ្រាប់។

  កីឡាករ Scott McTominay
  កីឡាករ Scott McTominay

ទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍នេះហើយទើបធ្វើឲ្យលោក Ferdinand គិតថា McTominay មានលក្ខខណៈស្រដៀងទៅនឹង Henderson ពោល មិនមែនតែតំណែង និង ទម្រង់លេងស្រដៀងគ្នានោះទេ គឺ អ្នកទាំងពីរមានភាពជាអ្នកដឹកនាំដូចគ្នា។

កីឡាករ Jordan Henderson
កីឡាករ Jordan Henderson

លោក Ferdinand បាននិយាយថា៖

ខ្ញុំគិតថា McTominay នឹងក្លាយជាប្រភេទកីឡាករដូចជា Henderson ដែលមានឥទ្ធិពលសម្រាប់ Liverpool ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រសិនបើក្រុមរៀមចំឲ្យរូបគេលេងនូវទីតាំងត្រឹមត្រូវ។ McTominay ជា កីឡាករដែលតែងតែមានភាពជឿជាក់លើខ្លួនឯង និង​ ប្រឹងប្រែងហ្វឹកហាត់។ ពួកគេទាំងមានលក្ខខណៈ និង អាកប្បកិរិយា​ ល្អ៕

លោក Rio Ferdinand
  កីឡាករ Scott McTominay និង Jordan Henderson
  កីឡាករ Scott McTominay និង Jordan Henderson

ប្រភព mirror

          Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប      

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T