យល់ដឹង៖ ប្រសិនបើអ្នក ចង់ដឹងថា មនុស្សស្រីម្នាក់នោះ រស់នៅមានក្តីសុខឬក៏អត់ បន្ទាប់ពីរៀបការហើយនោះ អ្នកអាចសង្កេតមើល ទៅលើចំណុចមួយចំនួន ដែលចំណុចទាំងនោះ អាចធ្វើឱ្យយើងបានដឹងថា មនុស្សស្រីម្នាក់នោះ រស់នៅដោយមានក្តីសុខ ឬក៏អត់ នៅពេលដែលរៀបការហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណុចសំខាន់ៗ ទាំងពីរយ៉ាង ដែលបានរៀបរាប់ នៅខាងក្រោមនេះ វានឹងក្លាយទៅជាចម្លើយ ដែលបង្ហាញឱ្យអ្នក បានឃើញថា មនុស្សស្រីដែលបាន រៀបការហើយនោះ រស់នៅដោយមានក្តីសុខឬក៏អត់។
ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload
មនុស្សស្រីរៀបការហើយ រស់នៅមានក្តីសុខឬក៏អត់នោះ គឺអាចមើលទៅលើ២ចំណុចនេះ៖
១. កែវភ្នែក
អារម្មណ៍សប្បាយចិត្ត ឬមិនសប្បាយចិត្ត របស់មនុស្សគឺវាអាច បង្ហាញតាមរយៈកែវភ្នែក ហើយចំពោះ មនុស្សស្រីដែលរៀបការហើយ ចង់ដឹងថា រស់នៅមានក្តីសុខ ឬក៏អត់នោះ វាក៏បានបង្ហាញ តាមរយៈកែវភ្នែករបស់ មនុស្សស្រីដែរ។ ដូច្នេះហើយ ប្រសិនបើមនុស្សស្រី ដែលរៀបការរួចរស់នៅ ប្រកបដោយក្តីសុខនោះ គឺកែវភ្នែករបស់ ពួកគេ តែងតែបញ្ចេញនូវពន្លឺអ្វីម្យ៉ាង ដែលធ្វើឱ្យអ្នកសម្លឹង ទៅកែវភ្នែករបស់គេហើយ អ្នកក៏អាចមានអារម្មណ៍ដឹងថា នាងមានភាពរីករាយ ពោលគឺកែវភ្នែក ភ្លឺថ្លាបង្ហាញពីក្តីសុខ របស់មនុស្សដែលរៀបការហើយ។
ដោយឡែកចំពោះ មនុស្សស្រីដែលរៀបការហើយ តែគ្មានក្តីសុខនោះ ទឹកមុខរបស់ពួកគេ គឺតែងតែស្រពោន ជាពិសេស កែវភ្នែករបស់ពួកគេ តែងតែពោរពេញ ដោយភាពក្រៀមក្រំជានិច្ច។ ដោយសារតែ ការយំរបស់ពួកគេ ទើបវាអាចបង្ហាញ តាមរយៈកែវភ្នែក ថាពួកគេរស់នៅ ដោយគ្មានក្តីសុខឡើយ។
២. ស្នាមញញឹម
មនុស្សស្រី ដែលមានក្តីសុខ បន្ទាប់ពីរៀបការហើយនោះ គឺពួកគេតែងមានស្នាមញញឹម នៅលើផ្ទៃមុខជាប់ជានិច្ច និងតែងតែមាន ភាពវិជ្ជមានជាប្រចាំ ដែលវាកើតចេញពី ការដែលមានក្តីសុខ នៅក្នុងជីវិតរៀបការ របស់ពួកគេ ដូច្នេះហើយ ស្នាមញញឹម ដែលបញ្ចេញនូវភាពវិជ្ជមាន របស់មនុស្សស្រីនេះហើយ ដែលវាបង្ហាញថា មនុស្សស្រីម្នាក់នោះ ពិតជារស់នៅ ដោយមានសុភមង្គលខ្លាំង ពិតប្រាកដមែន។
ប៉ុន្តែចំពោះមនុស្សស្រី ដែលមិនមានក្តីសុខ នៅក្នុងជីវិតរៀបការនោះ គឺពួកគេតែងមាន ស្នាមញញឹមមួយ ដែលយើងអាចមើលដឹងថា វាជាស្នាមញញឹមក្លែងក្លាយ ជាងនេះទៅទៀត ពួកគេក៏មិនសូវមានស្នាមញញឹម នៅលើផ្ទៃមុខដែរ ដែលស្នាមញញឹម ដ៏សោះកក្រោះនោះហើយ ដែលបញ្ជាក់បានថា មនុស្សស្រីម្នាក់នោះ បន្ទាប់ពីរៀបការហើយ គឺពួកគេរស់នៅគ្មានក្តីសុខឡើយ៕
ប្រភព៖ phunutoday.vn