ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ តារាសម្តែងស្រីដ៏មានប្រជាប្រិយប្រចាំប្រទេសកម្ពុជា កញ្ញា រចនា រ៉ាវ៉ាឌី ជាតារាសម្តែងពោរពេញទៅដោយសមត្ថភាព និង ទេពកោសល្យ បូករួមជាមួយសម្រស់ដ៏ស្រស់ស្អាតផងនោះបានធ្វើឱ្យកេរ្តិ៍ឈ្មោះ នាងកាន់តែលេចធ្លោ និង មានប្រជាប្រិយភាពខ្ពស់ត្រដែតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ដូចគ្រប់គ្នាបានជ្រាបហើយថា នាងមិនត្រឹមតែជាស្រីស្អាត តែតារាស្រីរូបនេះ ពោរពេញដោយសមត្ថភាព ទេពកោសល្យ សម្តែងបានគ្រប់រឿង និង ទទួលបានការគាំទ្រមិនធម្មតា មិនត្រឹមតែប៉ុណ្ណោះ កញ្ញាក៏ជាតារាមួយក្នុងចំណោមតារាផ្សេងទៀតដែលចូលចិត្ត ការលេងខ្លួនប្លែកៗ ទាន់សម័យ ក៏ដូចជាភាពច្នៃប្រឌិត ដែលកាន់តែធ្វើប្រជាប្រិយភាពរបស់តារារូបស្រស់រូបនេះ រឹតតែទទួលបានការចាប់អារម្មណ៍ និង ការស្រលាញ់គាំទ្រពីសំណាក់មហាជនខ្មែរ។
ជាក់ស្ដែង នៅប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក គួរជាទីចាប់អាម្មណ៍ជាខ្លាំង ជាមួយសម្លៀកបំពាក់ហាយសូទាន់សម័យ បញ្ចេញស្ទាយ៍ថតរូបពីក្នុងឡានឈរបង្ហាញរាងដ៏ខ្ពស់ស្រឡះ លើសពីនេះនាងបានធ្វើឲ្យហ្វេនៗចំហរមាត់មិនស្ទើរ ដោយឈុតនោះមានម៉ូដចំហល្វែងលើបញ្ចេញដើមទ្រូងយ៉ាងស៊ិចស៊ី ធ្វើឲ្យតារាស្រីរូបនេះកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកគាំទ្រ៕
សូមទស្សនារូបភាពខាងក្រោម៖