រំភើបជំនួស! មិនបានជ័យលាភី តែ រ៉េត សារីតា នៅរក្សាប្រជាប្រិយភាព ពីបងប្អូនខ្មែរនៅអាមេរិក(មានវីដេអូ)

//s9.kh1.co/d5/d571bd03386bc58585a4b230efa8fde4fe824064.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ទោះលទ្ធផល ការប្រកួតចេញហើយក្តី តែប្រជាប្រិយភាពរបស់​ បវរកញ្ញា រ៉េត សារីតា នៅរក្សាដូចដើមដដែល ពីបងប្អូនខ្មែរនៅអាមេរិក

សហរដ្ឋអាមេរិក ៖ ពិតណាស់ បើទោះបីជា បវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា រ៉េត សារីតា មិនបានទទួលជ័យលាភី យ៉ាងណាក្តី តែប្រជាប្រិយភាពរបស់នាង នៅតែរក្សាដូចមុន ដោយមានការស្រលាញ់ ពេញចិត្ត ពីបងប្អូនខ្មែរ មិនថា ក្នុងស្រុក ឫក្រៅស្រុកឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កាលពីព្រឹកមិញនេះ បន្ទាប់ពី ការប្រកួតត្រូវបានបញ្ចប់រួចនោះ បវរកញ្ញា រ៉េត សារីតា បានធ្វើដំណើរទៅ ជួបបងប្អូនខ្មែរ ដែលបានរៀបចំពិធី ទទួលស្វាគមន៍ជាថ្មីម្តងទៀត មុននឹងត្រលប់មកមាតុភូមិវិញ តែអ្វីដែលកាន់រំភើបនោះគឺ បងប្អូនខ្មែររដ្ឋ Florida បានទទួលស្វាគមន៍កញ្ញាយ៉ាងកក់ក្តៅបំផុត ដោយមានចំនួនបងប្អូនចូលរួមយ៉ាងច្រើនកុះករ ដោយមានវត្តមានរបស់ចាហ្វាយក្រុងចូលរួមផងដែរ។

គួរបញ្ជាក់ផងដែរថា ទោះមិនជាប់ជ័យលាភីមែន តែបវរកញ្ញា រ៉េត សារីតា បានទាក់ទាញចំណាប់អារម្មណ៍ធ្វើឲ្យ អ្នកគាំទ្រជាច្រើន កាន់តែផ្ទុះការគាំទ្រខ្លាំងឡើង ដោយសារតែសមត្ថភាពរបស់រូបនាង គឺសាកសមនឹង តំណែង Miss Universe Cambodia នេះខ្លាំងណាស់ មានទាំងសម្រស់ ទាំងចំណេះដឹង សីលធម៌ របៀបរបបនិយាយស្តីគឺ ទៅព្រមគ្នាតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
រ៉េត សារីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T