អេស្ប៉ាញ៖ Marcelo ពិតជាបានក្លាយជាកីឡាករសំខាន់អស់រយៈពេលជាច្រើនឆ្នាំនៅក្នុងក្លិប។ ការចូលរួមចំណែករបស់គាត់នឹងត្រូវចងចាំជានិច្ចសម្រាប់អ្វីដែលល្អ។ ប៉ុន្តែអ្វីៗដែលល្អទាំងអស់ត្រូវបញ្ចប់ ដូចគ្នានឹងពេលវេលារបស់ Marcelo ជាមួយឈុតក្រុមអធិរាជស នេះជាហេតុផលបីយ៉ាងដែលក្លិបត្រូវផ្លាស់គាត់ចេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
១. ការធ្លាក់ចុះនៃទម្រង់លេង
ដូចធម្មតា កីឡាករត្រូវមានទម្រង់លេងដែលសក្តិសមដើម្បីស្នាក់នៅក្នុងក្លឹប ខណៈពេលដែល Marcelo មិនបានបំពេញតួនាទីរបស់គាត់ឱ្យបានល្អនាពេលថ្មីៗនេះទេ។ វាមិនមែនជារឿងចម្លែកទេ ដែលគាត់បានបាត់បង់កន្លែងចាប់ផ្តើមរបស់គាត់ទៅ Ferland Mendy នៅដើមរដូវកាល។

២. ហិរញ្ញវត្ថុ
កិច្ចសន្យារបស់ Marcelo នឹងត្រូវផុតកំណត់នៅចុងរដូវកាល ២០២១/២២ ។ ដូច្នេះដើម្បីទទួលបានអ្វីមកវិញ Real Madrid ត្រូវតែលក់គាត់នៅឆ្នាំនេះ។ យោងតាមសារព័ត៌មាន Transfermarkt បានឱ្យដឹងថា Marcelo មានតម្លៃ ១០ លានអឺរ៉ូ។ នៅចុងបញ្ចប់ដែលទទួលបានអ្វីមកវិញ នឹងប្រសើរជាងការផ្ទេរដោយឥតគិតថ្លៃ។

៣. ការអភិវឌ្ឍក្រុម
Real Madrid មានកីឡាករជោគជ័យជាច្រើនក្រៅពី Ferland Mendy នៅក្នុងក្រុមរបស់ពួកគេដែលអាចជំនួស Marcelo នាពេលអនាគតក្នុងនាមជាខ្សែការពារឆ្វេងជម្រើសដំបូង។ ខណៈពេលដែល Mendy គឺជាជំរើសដំបូងនាពេលបច្ចុប្បន្ននេះ លោក Miguel Gutierrez បានលេចចេញជាជំរើសមួយក្នុងការផ្តល់នូវការបម្រុងទុកនិងការបង្វិលដែលគាត់ត្រូវការ៕
