ថ្លៃកប់ក្ដោង! បែកធ្លាយ Man City គ្រោងអន្ទងចិត្ត Messi ដោយហ៊ានផ្តល់ថ្លៃនឿយហត់ក្នុងមួយសប្តាហ៍រហូតដល់ទៅ...

//s9.kh1.co/ac/ac7fb0ffcda30fee5faddee5d3a409288ad16ac1.jpg
កីទ្បា

 ១៧-ឧសភា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

បែកធ្លាយព័ត៌មានថា Man City គ្រោងអន្ទងចិត្ត Messi ដោយហ៊ានផ្តល់ថ្លៃនឿយហត់ក្នុងមួយសប្តាហ៍រហូតដល់ទៅ ៥០ ម៉ឺនផោន។

អង់គ្លេស៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្លិប Manchester City ត្រូវបានបែកធ្លាយគម្រោងមួយ ដែលពួកគេគ្រោងបើកកញ្ចប់លុយធំ ដោយហ៊ានផ្តល់ថ្លៃនឿយហត់ទៅឱ្យកីឡាករ Lionel Messi ក្នុងមួយសប្តាហ៍រហូតដល់ទៅ ៥០ ម៉ឺនផោន ឬស្មើនឹង (៧០ ម៉ឺនដុល្លាអាមេរិក) ដើម្បីចងចិត្តយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននារដូវក្តៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  យកីឡាករ Lionel Messi
  យកីឡាករ Lionel Messi

យ៉ាងណាមិញ Messi ត្រូវបានគេដឹងថា អាចមានឱកាសចាកចេញពីទឹកដី Camp Nou ដោយគ្មានតម្លៃខ្លួននាដំណាច់ខែមិថុនាខាងមុខនេះហើយ ប៉ុន្តែយោងតាមតាមការចុះផ្សាយពីសំណាក់សារព័ត៌មានមួយចំនួនបានឱ្យដឹងថា ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំនឹងបន្តកុងត្រាថ្មីជាមួយ Barca ជាបន្តទៀត។

  យកីឡាករ Lionel Messi
  យកីឡាករ Lionel Messi

ទោះបីជាយ៉ាងណាក៏ដោយ អនាគតរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះគឺមិនទាន់មានការសម្រេចផ្លូវការណាមួយនៅឡើយទេ ស្របពេលដែលក្រុម Man City កំពុងតែតាមដានអំពីព័ត៌មានរបស់ Messi យ៉ាងយកចិត្តទុកដាក់។

  យកីឡាករ Lionel Messi
  យកីឡាករ Lionel Messi

ដកស្រង់ពីប្រភពសារព័ត៌មានដ៏ល្បីមួយដែលមានឈ្មោះថា The Sun បានចុះផ្សាយថា ក្លិបម្ចាស់ជើងឯក Premier League បានរៀបចំសំណើ ដោយហ៊ានផ្តល់ថ្លៃនឿយហត់ទៅឱ្យ Messi ក្នុងមួយសប្តាហ៍រហូតដល់ទៅ ៥០ ម៉ឺនផោន ឬស្មើរនឹង (៧០ ម៉ឺនដុល្លាអាមេរិក) ក្រោយពីបង់ពន្ធរួច ដើម្បីចងចិត្តខ្សែប្រយុទ្ធកំពូលមកពីទ្វីបអាមេរិកខាងត្បូងរូបនេះ ផ្ទេរមកកាន់ទឹកដី Etihad Stadium

  យកីឡាករ Lionel Messi និង លោក Pep Guardiola
  យកីឡាករ Lionel Messi និង លោក Pep Guardiola

តាមរបាយការណ៍ដដែលបានអះអាងថា ខ្សែប្រយុទ្ធខាងលើនឹងបើកកិច្ចចរចារកុងត្រារយៈពេល ១ រដូវកាលជាមួយនឹងលោក Pep Guardiola ហើយក្នុងនោះពួកគេក៏មានសិទ្ធបន្តកុងត្រាថ្មីរយៈពេល ១២ ខែបន្ថែមទៀតផងដែរ៕

ប្រភព SportsMole

  Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប        

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T