ទង្វើមួយនេះរបស់ YG Entertainment ធ្វើឱ្យមហាជនពេញចិត្តស្តូកតែម្តង

//s9.kh1.co/c0/c0e3f3640a747bc109f97e418a30511da4645635.jpg
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ទង្វើមួយនេះរបស់ YG Entertainment ធ្វើឱ្យមហាជនពេញចិត្តស្តូកតែម្តង

កូរ៉េខាងត្បូង៖ ថ្មីៗនេះក្រុមហ៊ុន YG Entertainment ដែលបានគ្រប់គ្រងតារាចម្រៀងល្បីៗជាច្រើនដូចជា Big Bang, BLACKPINK, WINNER និង AKMU ជាដើម  បានធ្វើឱ្យមហាជនមានការពេញចិត្តជាខ្លាំង។ ដោយមានឈ្មោះថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំទាំង ៣ ប្រាកដណាស់ថាមានអ្នកមានទេពកោសល្យជាច្រើនដែលចង់ទទួលបានឱកាសធ្វើជាតារានៅក្រោមដំបូលក្រុមហ៊ុនមួយនេះ ហើយថ្មីៗនេះមានអ្នកគាំទ្រម្នាក់បានកត់សម្គាល់ឃើញថានៅក្នុងចំណោមលក្ខខណ្ឌជាច្រើនដើម្បីបានចូលធ្វើការសម្តែងទេពកោសល្យនៅក្នុងក្រុមហ៊ុនបាន គឺមានលក្ខខណ្ឌមួយដែលខុសពីក្រុមហ៊ុនផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=473,q=100/76/767c1bbc73a8e12b22b85305259f52fd1bc462cf.png

ខុសពីក្រុមហ៊ុនដទៃទៀតដែលកំណត់លក្ខខណ្ឌលើអាយុ  YG Entertainment បានអនុញ្ញាតឱ្យសឹងតែគ្រប់បេក្ខជនទាំងអស់ទៅហើយ ដែលអាចចូលធ្វើការបង្ហាញទេពកោសល្យដើម្បីក្លាយជាតារាចម្រៀង តារារ៉េប ឬក៏ជាអ្នករាំក៏បាន នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុន ដោយបានអនុញ្ញាតឱ្យបេក្ខជនដែលកើតនៅចន្លោះឆ្នាំ 1920 ទៅ 2020 អាចចុះឈ្មោះបានទាំងអស់ នៅមានន័យថាទោះជាអ្នកមានអាយុដល់ទៅ 101 ឆ្នាំ ក៏អ្នកនៅតែមានឱកាសបានក្លាយទៅជាតារានៅក្នុងក្រុមហ៊ុន YG បានផងដែរ។ ទង្វើនេះរបស់ YG ទទួលបានការសរសើរជាខ្លាំងពីសំណាក់មហាជន និងអ្នកលេងបណ្តាញសង្គមទាំងអស់៕

ប្រភពallkpop

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T