ជប៉ុន៖ ក្លិបសមាជិកនៃលីគកំពូលជប៉ុន Cerezo Osaka បានប្រកាសអនុញ្ញាតឲ្យអ្នកចាំទីដៃទី១ នៃក្រុមជម្រើសជាតិវៀតណាម Dang Van Lam ហោះទៅចូលរួមជាមួយក្រុមជម្រើសជាតិពួកគេ ប៉ុន្តែអាស្រ័យលើការបំពេញលក្ខខណ្ឌ ២ យ៉ាងជាមុនសិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមជម្រើសជាតិនាគមាសវៀតណាម ត្រូវមានភារកិច្ចបន្តក្នុងដំណើរជំរុះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup 2022 ថ្នាក់តំបន់អាស៊ី ខណៈតាមកាលវិភាគថ្មីត្រូវរៀបចំប្រកួតបន្តវគ្គចែកពូលនៅឯប្រទេសអារ៉ាប់រួម។ ដោយឡែកកីឡាករអ្នកចាំទីកូនកាត់វៀតណាម-រុស្សី Dang Van Lam ក៏មានឈ្មោះក្នុងបញ្ជីរបស់គ្រូបង្វឹកជម្រើសផងដែរ។
លក្ខខណ្ឌ ២ យ៉ាងដែលក្លិបបានកំណត់រួមមាន ទី១ ត្រូវរង់ចាំអ៊ុតមើលការប្រកួតលីគកំពូលជប៉ុននាថ្ងៃ ២៦ ខែឧសភា ខាងមុខនេះជាមុនសិន ប្រសិនបើអ្នកចាំទី២ រូបទៀតរួមមាន Kim Jin-Hyeon និង Kenya Matsui មិនមានបញ្ហារបួសនោះទេ និងលក្ខខណ្ឌបន្ទាប់ត្រូវធ្វើដំណើរតាមជើងហោះហើរត្រង់ចេញពីប្រទេសជប៉ុន ឆ្ពោះទៅកាន់ប្រទេសអារ៉ាប់រួមផ្ទាល់តែម្តង ពោលដោយមិនចាំបាច់ឆ្លងមកប្រទេសកំណើតវៀតណាមនោះឡើយ។
រំលឹកឡើងវិញបន្តិចថា អ្នកចាំទីកម្ពស់ ១.៨៩ ម៉ែត្រខាងលើបានផ្ទេរចេញពីក្លិបលីគកំពូលថៃ MuangThong United ទៅកាន់ Oerezo Osaka កាលពីដើមឆ្នាំ ២០២១ នេះ ក្នុងនាមជាកីឡាករវៀតណាមដំបូងគេក្នុងប្រវត្តិសាស្ត្រលេងនៅលីគកំពូលជប៉ុន៕