បរទេស៖ តាមរបាយការណ៍របស់ក្រុម Bacelona បានឱ្យដឹងថា នឹងផ្តល់ជូនដំបូងនូវទឹកប្រាក់ ១០៥ លានផោន (៩០ លានដុល្លារ) សម្រាប់ខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund គឺកីឡាករ Erling Braut Haaland ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះបានរកគ្រាប់បាល់បាន ៣៧ គ្រាប់និងបានជួយ ១១ លើកក្នុងការបង្ហាញខ្លួនចំនួន ៣៨ ដងនៅរដូវកាលនេះមានក្លិបមួយចំនួនបាននិយាយថាចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរូបនេះនៅពេលទីផ្សារដោះដូរកីឡាករនៅពេលខាងមុខនេះ។
ក្លិប Real Madrid, Manchester United, Manchester City និង Chelsea ក៏ត្រូវបានគេជឿថាមានការចាប់អារម្មណ៍លើកីឡាករជនន័រវេសរូបនេះនៅទឹកប្រាក់ចំនួន ៧៥ លានផោន (៦៥ លានផោន) នៅក្នុងកិច្ចសន្យា BVB របស់ពួកគេនៅរដូវកាលខាងមុខនេះដែរ។
ប្រធានក្លិប Dortmund គឺលោក Hans-Joachim Watzke បានបញ្ជាក់ថាកីឡាករខ្សែប្រយុទ្ធរូបនេះ នឹងមិនទាន់ចាកចេញពីក្លិបយក្សរបស់អាឡឺម៉ង់ក្នុងរដូវដោះដូរកីឡាកររដូវកាលនេះទេ។
បើយោងតាមអ្នកជំនាញដោះដូរកីឡាករគឺលោក Ian McGarry បានឱ្យដឹងថា ឥឡូវនេះក្លិប Barca បានសាកល្បងជាមួយនឹងផ្ដល់នូវទឹកប្រាក់ ៩០ លានផោនសម្រាប់កីឡាករម្នាក់ដែលរកគ្រាប់បាល់បាន ១០ គ្រាប់ក្នុងក្របខ័ណ្ឌ Champions League ក្នុងរដូវកាលខាងមុនចេះមុនពេលក្រុមរបស់ពួកគេត្រូវបានជម្រុះចេញពីការប្រកួត។
Bacelona បានធ្វើការដេញថ្លៃដំបូងដែលយើងយល់ថាមានតម្លៃ ១០៥ លានផោន (៩០ លានដុល្លារ)។ ខ្ញុំសង្ស័យថាវាមិនមែនជាការដេញថ្លៃដែលពួកគេជឿថានឹងត្រូវបានទទួលយកដោយក្លិប Borussia Dortmund នោះទេ ព្រោះថាការវាយតម្លៃរបស់កីឡាករគឺប្រហែលជាខ្ពស់ជាង ១៥០ លានផោន (១២៨.៧៣ លាន) នេះបើតាមសំដីរបស់លោក Ian McGarry ។
កីឡាករ Haaland អាចនឹងចាកចេញពីកីឡដ្ឋាន Signal Iduna Park នៅរដូវកាលនេះ ប្រសិនបើក្រុមរបស់ខ្លួនមិនបានប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយនេះ៕