ក្នុងការប្រកួតសប្តាហ៍ទី៣៦ នៃក្របខ័ណ្ឌ Seria A កាលពីយប់មិញ ក្រុមAC Milan បានបំបាក់ក្រុមម្ចាស់ផ្ទះ Torino យ៉ាងចាស់ដៃដោយលទ្ធផល ៧ទល់នឹង០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងការប្រកួតនេះផងដែរគឺជាការប្រកួតមួយដែលធ្វើឲ្យក្រុមម្ចាស់ជើងឯកUCL ៧សម័យកាន់តែបន្តក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការទៅលេងនៅក្របខ័ណ្ឌUEFA Champions League នៅរដូវកាលក្រោយបន្ទាប់ពីពួកគេបានឈរនៅចំណាត់ថ្នាក់លេខ៣ស្មើរពិន្ទុគ្នានឹងក្រុមលេខ២ Atlanta ហើយក្រុមទាំងពីរក៏ត្រូវជួបគ្នានៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ។
គ្រាប់បាល់ទាំង៧គ្រាប់របស់ក្រុមម្ចាស់ជើងឯក Champions Leage ៧សម័យកើតឡើងពីការសុតបញ្ចូលទីនាំមុខដោយកីឡាករ Teo Hernandez ដែលជាខ្សែការពារ មុន Franck Kessié បន្ថែមមួយគ្រាប់ទៀតបាល់ពិន័យ១១ម៉ែត្រគ្រាប់ទី។ Braham Diaz និង Hernandez បានបន្ថែមគ្រាប់បាល់ទី៣ និងទី៤នៅក្នុងការប្រកួតនេះ។ ក្រោយមកកីឡាករ Ante Rebic ធ្វើបានយ៉ាងអស្ចារ្យដោយសុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងត្រឹមតែរយៈពេល ១២នាទី ដែលធ្វើឲ្យ AC Milan បំបាក់Torino ដោយលទ្ធផល៧ទល់នឹង០៕