លោក Solskjaer សង្ឃឹមថា Maguire នឹងអាចលេងនៅវគ្គផ្តាច់ព្រ័ត្រ EL បន្ទាប់ពីរបួសកជើង

//s9.kh1.co/1f/1fc45e5f77c6a8454ee1cbc892ccb077fb667539.jpg
កីទ្បា

 ១២-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Solskjaer សង្ឃឹមថា Maguire នឹងអាចលេងនៅវគ្គផ្តាច់ព្រ័ត្រ EL បន្ទាប់ពីរបួសកជើង

អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United គឺ លោក Ole Gunner Solskjaer បានបង្ហាញពីក្តីសង្ឃឹមរបស់លោកថា កីឡាករខ្សែការពារសញ្ជាតិអង់គ្លេស Harry Maguire នឹងអាចចូលរួមលេងនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UFFA Europa League បន្ទាប់ពីមានបញ្ហារបួសកជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Ole Gunner Solskjaer
  លោក Ole Gunner Solskjaer
រូបខាងឆ្វេង កីឡាករ Harry Maguire
រូបខាងឆ្វេង កីឡាករ Harry Maguire

គួរបញ្ជាក់ផងដែរថា កីឡាករប្រធានក្រុមរបស់បិសាចក្រហម Manchester United រូបនេះបានជួបប្រទះនឹងបញ្ហារបួសកជើងនៅក្នុងជំនួបប្រកួតជាមួយក្រុម Aston Villa ហើយត្រូវបានផ្តូរចេញភ្លាមបន្ទាប់ពីកីឡាកររូបនេះមិនអាចបន្តការប្រកួតបាន ហើយក្នុងជំនួបប្រកួតនេះបិសាចក្រហមបានយកឈ្នះទៅលើក្រុម Aston Villa នៅក្នុងលទ្ធផល3-1 ។​ បច្ចុប្បន្នកីឡាករខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះបានដើរតួយ៉ាងសំខាន់នៅក្នុងតំបន់ការពាររបស់ក្រុមដែលជាខែលការពារយ៉ាងមាំសម្រាប់ក្រុម Man Utd នៅរដូវកាលនេះ។

ការប៉ះទង្គិចរវាងកីឡាករ Harry Maguire​ និង កីឡាកររបស់ Aston Villa
ការប៉ះទង្គិចរវាងកីឡាករ Harry Maguire​ និង កីឡាកររបស់ Aston Villa
រូបខាងស្តាំ កីឡាករ Harry Maguire
រូបខាងស្តាំ កីឡាករ Harry Maguire

ក្រុមបិសាចក្រហម Manchester United ក៏នឹងត្រូវមានការប្រកួតពានរង្វាន់មួយដ៏ធំផងដែរគឺ ពានរង្វាន់ UFFA Europa League នៅថ្ងៃទី២៦ ឧសភាជាមួយក្រុមដែលមកពីប្រទេសអេស្ប៉ាញ Villarreal ។ បន្ថែមលើក្តីសង្ឃឹមរបស់លោក គ្រូបង្វឹកសញ្ជាតិន័រវេសបានបង្ហាញពីក្តីព្រួយបារម្ភថា​ Harry Maguire អាចនឹងខកខានការប្រកួតដែលនៅសល់ក្នុងក្របខណ្ឌ Premier League ប៉ុន្តែលោកនៅតែជឿជាក់ថា រូបគេអាចជាសះស្បើយទាន់ការប្រកួតជាមួយក្រុម Villarreal ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T