តែងខ្លួនស្អាតហើយ តែទឹកមុខ Yang Mi បែរជាក្រៀមក្រំ ដោយសាររឿងនេះឬ?

//s9.kh1.co/47/47734ca884459aa7ddee5b7283151723eac56b24.jpg
តារា & កម្សាន្ដ

 ១១-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកទស្សនាជាច្រើន បានសរសើរពីសម្រស់និងការតែងខ្លួនយ៉ាងស្រស់ស្អាតរបស់ តារាស្រី Yang Mi ប៉ុន្តែ នាងបែរជាបង្ហាញទឹកមុខក្រៀមក្រំ ធ្វើឲ្យហ្វេនៗសង្ស័យពីរឿងមួយនេះ

ចិន៖ យោងតាមសារព័ត៌មាន Sohu បានរាយការណ៍ថា កាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅនេះ តារាស្រី Yang Mi បានចូលថតនៅក្នុងកម្មវិធីទូរទស្សន៍មួយ ដែលភ្លាមៗនោះ រូបភាពរបស់នាង បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ជាមួយនឹងភាពស្រស់ស្អាត ក្មេងជាងវ័យ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីជា តារាស្រីរូបនេះ បានតុបតែងខ្លួនលេចធ្លោយ៉ាងណាក៏ដោយ ប៉ុន្តែ នៅក្នុងរូបភាពទាំងនោះ បានធ្វើឲ្យមនុស្សជាច្រើន មើលឃើញថា នាងហាក់បីដូចជាមានអារម្មណ៍សោកសៅ មិនសូវរីករាយនោះទេ។

ម៉្យាងវិញទៀត ពួកគេបានកត់សម្គាល់ទៅលើ គ្រួសាររបស់អតីតស្វាមីនាង ដែលកំពុងតែជួបជុំគ្នា នៅក្នុងថ្ងៃបុណ្យម្ដាយ ហើយពួកគេបានដឹងទៀតថា កូនស្រីរបស់នាងបានផ្ដល់ជូននូវរូបភាពជាមួយនឹងលោកយាយរបស់ខ្លួន ដោយមិនបាននិយាយដល់ Yang Mi នៅក្នុងថ្ងៃបុណ្យម្ដាយនោះទេ ដែលប្រការនេះហើយ បានធ្វើឱ្យមនុស្សជាច្រើនគិតថា ទំនាក់ទំនងរវាងម្តាយនិងកូនស្រី គឺកាន់តែឆ្ងាយទៅៗ ហើយ ពួកគេក៏បានសង្ស័យថា នេះអាចជាមូលហេតុដែលធ្វើឲ្យ Yang Mi មានទឹកមុខក្រៀមក្រំ ក្នុងថ្ងៃធ្វើការបែបនេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T