កម្សាន្ត៖ ពុកម៉ែបងប្អូនប្រាកដជាស្គាល់រួចហើយ អ្នកមានចិត្តធម៍គឺ លោកជំទាវ ទ្រី ដាណា ដែលត្រូវបានមហាជនទូទៅ ស្គាល់តាមរយៈសកម្មភាពជួយសង្គមរបស់លោកជំទាវ គ្រប់ទិសទី ចំពោះចាស់ៗ ឬ ជនដែលមានភាពទីទាល់ក្រ ឬត្រូវការជំនួយជាដើម ដែលគេតែងពោលថា ទីណាមានទុក្ខទីនោះមានទ្រីដាណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីពេលថ្មីៗនេះ គេសង្កេតឃើញមានវីដេអូរបស់កូនស្រី លោកជំទាវ ទ្រី ដាណា ឈ្មោះ ដាណាភីន មួយត្រូវបានគេចែកចាយយ៉ាងព្រោងព្រាត ដែលក្មេងស្រីវ័យក្មេងរូបនេះ បានរៀបរាប់់អំពីរបៀបចាយវាយលុយរបស់ខ្លួន បើទោះបីជារូបនាងមានឈ្មោះជាកូនអ្នកមានក៏ដោយ។
ក្នុងនោះដែរ តាមរយៈវីដេអូខ្លីមួយដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក កញ្ញា ដាណាភីន បានរៀបរាប់ដូច្នេះថា៖ នាងមិនសូវមានលុយច្រើនទុកដូចគេ តែអ្នកខ្លះធម្មតា តែមានលុយច្រើនទុក(នៅធនាគារ) នាងមានតែលុយសន្សំតែប្រាំពាន់ ទៅបួនពាន់ (ដុល្លារ) នាងថា ត្រូវហ្វឹកហាត់ធ្វើម៉េចឱ្យជីវិតនាងចេះតស៊ូ និង មិនចេះតែអង្គុយចាយលុយ ហើយត្រូវរៀនពីរបៀបចាយវាយឱ្យត្រឹមត្រូវ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖










