អង់គ្លេស៖ Bruno Fernandes បានក្លាយជាកីឡាករក្នុងនាមជាខ្សែបម្រើរកបានដល់ទៅ ២៧ គ្រាប់ ក្នុងការប្រកបអាជីពនៅលីគកំពូលអង់គ្លេស ខណៈកំណត់់ត្រានេះធ្លាប់បានបង្កើតឡើងដោយវីរៈឞុរសក្លិបតោខៀវ Chelsea ពោលគឺ លោក Frank Lampard កាលពីរដូវកាល ២០១០/២០១១ មកម្ល៉េះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតលីគកំពូលអង់គ្លេសយប់មិញនេះ ម្ចាស់ផ្ទះ Aston Villa បានត្រឹមបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Manchester United ក្នុងលទ្ធផល ១ - ៣ ។
ដ្បិតមានការនាំមុខរបស់កីឡាករ Bertrand Traore តាំងពីនាទី ២៤ ប៉ុន្តែឈានដល់វគ្គទី ២ ក្លិបរហស្សនាមបិសាចក្រហមខាងលើបានធ្វើការវាយបកមកវិញបាន ៣ គ្រាប់ក្នុងនោះរួមចំណែកចូលរួមដោយ Bruno Fernandes (បាល់ពិន័យ ១១ ម៉ែត្រ) , Mason Greenwood និង Edinson Cavani ។
ការរួមចំណែករកបាន ១ គ្រាប់បន្ថែមកាលពីយប់មិញនេះ គឺជាគ្រាប់ទី ២៧ ក្នុងរដូវកាលនេះ (គិតគ្រប់កម្មវិធីប្រកួត) របស់កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ ហើយក៏តាមស្មើរកំណត់ត្រាកីឡាកររកគ្រាប់បាល់ច្រើនក្នុងមួយរដូវកាលក្នុងនាមជាខ្សែបម្រើលេងឲ្យក្លិបនៅក្របខណ្ឌលីគកំពូលអង់គ្លេស។
កំណត់ត្រាខាងលើធ្លាប់បង្កើតបានដោយអតីតកីឡាករ និងជាអតីតគ្រូបង្វឹបក្លិបតោខៀវ Chelsea លោក Frank Lampard ក្នុងរដូវកាល ២០១០/២០១១ ឯណោះ។ យ៉ាងណាក្តី! សម្រាប់ Bruno Fernandes បច្ចុប្បន្ននៅសល់ការប្រកួតជាច្រើនក្នុងដៃថែមទៀត។
បច្ចុប្បន្នភាព Manchester United កំពុងឈរនៅលេខរៀងទី ២ ក្នុងតារាង Premier League ដ្បិតមានត្រឹមតែ ៧០ ពិន្ទុ តាមពីក្រោយក្លិបគូប្រជែងរួមទីក្រុង Manchester City ដែលកាន់កាប់កំពូលតារាងមាន ៨០ ពិន្ទុក្នុងដៃ និងមានឱកាសលើកជើងឯកទៅហើយនោះ៕