បរទេស៖ សារព័ត៌មាន The Telegraph បានរាយការណ៍ថាពេលនេះរដ្ឋាភិបាលកំពុងពិភាក្សាដើម្បីផ្លាស់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL ទៅកាន់ប្រទេសអង់គ្លេសវិញ ដោយសារប្រទេសតួកគីស្ថិតក្នុងបញ្ជីតំបន់ក្រហមមេរោគកូវីដ១៩។ រដ្ឋាភិបាលអង់គ្លេសបានចេញសេចក្តីបញ្ជាក់ថាបុគ្គលណាដែលឆ្លងកាត់តំបន់ក្រហមពេលត្រលប់ចូលសុក្រវិញត្រូវធ្វើចត្តាឡីស័កចំនួន១០ថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុផលខាងលើនេះធ្វើឲ្យមានការប៉ះពាល់ដល់កីឡាករដែលត្រូវមានភារ:កិច្ចប្រកួតឲ្យក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ Euro ២០២០ នាខែមិថុនាខាងមុននេះ។ អ្នកដែលព្រួយបារម្ភជាងគេគឺលោក Gareth Southgate គ្រូបង្វឹកជម្រើសជាតិប្រទេសអង់គ្លេសខ្លាចបាត់បង់កីឡាករសំខាន់ៗ។ គួរបញ្ជាក់កាលប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UCL នឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះដែលជាការជួបគ្នារវាងក្រុមដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសដូចគ្នា Manchester City ប៉ះគ្នាជាមួយ Chelsea ៕