អង់គ្លេស៖ ក្លិប Arsenal មិនអាចចូលរួមប្រកួត UEFA Europa League វគ្គផ្ដាច់ព្រ័ត្រទេនៅក្នុងរដូវកាលនេះ ក្រោយមិនយកឈ្នះក្លិប Villarreal ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ យប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងប្រកួតជើងទី២ខាងលើ Arsenal បានត្រឹមប្រកួតស្មើនឹង Villareal ក្នុងលទ្ធផល ០-០។ រីឯកាលប្រកួតនេះជើងទី១វិញ Arsenal បានចាញ់ក្លិបនេះ ក្នុងលទ្ធផល ១-២។
ដូច្នេះសរុបលទ្ធផលទាំងពីរលើកមក Arsenal បានធ្លាក់ចេញពីប្រកួត Europa League នេះក្រោយចាញ់ពិន្ទុ Villarreal។
គួរបញ្ជាក់ផងដែរថា Villarreal នឹងឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រតទល់នឹង Manchester United នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ខាងមុខ៕
ប្រភព៖ BBC