ចិន៖ ថ្មីៗនេះ សារព័ត៌មានកម្សាន្តជាច្រើន បានរាយការណ៍នៅព្រឹកថ្ងៃទី ៦ ខែឧសភា នេះថា នៅទីបំផុត បន្ទាប់ពីអស់រយៈពេល ១៣ ថ្ងៃ ដែលបានប្រកាសលែងលះគ្នាជាមួយនឹងស្វាមី តារាស្រី Zhao Liying បានធ្វើសកម្មភាពដំបូងនៅលើបណ្តាញសង្គម ដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ ម៉ាកយីហោម៉ូត Dior បានប្រកាសឱ្យនាងក្លាយជាអ្នកតំណាងឲ្យក្រុមហ៊ុន ហើយ Zhao Liying ថែមទាំងបានចែករំលែកនូវអត្ថបទរបស់ Dior បង្ហាញពីអារម្មណ៍យ៉ាងសប្បាយរីករាយ ព្រមទាំងមាន កម្រងរូបភាពជាច្រើនសន្លឹក ជាមួយនឹងទឹកមុខស្រស់ស្រាយ ដែលត្រូវបានថតសម្រាប់ម៉ាកយីហោនេះ ។
មិនត្រឹមតែប៉ុណ្ណោះ ដើម្បីអបអរសាទរខួប ១៥ ឆ្នាំនៃការចូលរួមក្នុងឧស្សាហកម្មកម្សាន្តចិន នាងថែមទាំងមានការបង្ហាញខ្លួន ក្នុងស្ទាយ៍ថ្មីមួយបែបទៀតជាមួយនឹងឈុតពណ៌បៃតង បង្អួតសម្រស់ដ៏មានមន្តស្នេហ៍ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនរំជើបរំជួលពីអ្នកមេម៉ាយរូបនេះ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖