ថៃ៖ ដោយសារតែមុខមាត់ស្រស់សង្ហា ព្រមទាំងមានសមត្ថភាពក្នុងការសម្ដែងបានយ៉ាងល្អទៀតនោះ បានធ្វើឲ្យតារាប្រុស លោក Porshe Saran មានឈ្មោះបោះសម្លេងនៅក្នុងឧស្សាហកម្មកម្សាន្តអស់រយៈពេលជិត ១០ ឆ្នាំ ជាពិសេស ថែមទាំងមានការតាមដានពីហ្វេនៗជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រៅពីការងារសិល្បៈហើយ ថ្មីៗនេះ លោក Porshe បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនចូលរួមតាមដានពីជីវិតប្រចាំរបស់លោក ក្រោយពេលដែល តារាប្រុសរូបនេះ សម្រេចចិត្តបើកបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងផ្ទះរបស់ខ្លួនលើកដំបូង ផងដែរ។
ក្នុងនោះដែរ Porshe បានបង្ហើបថា លោកបានទិញផ្ទះនេះ និងបានរស់នៅរយៈពេល ១០ ឆ្នាំមកហើយ ដែលនៅក្នុងផ្ទះមួយនេះដែរ គឺមិនមានការតុបតែងអ្វីច្រើនទេ ជាមួយនឹងបន្ទប់ទទួលភ្ញៀវរៀបចំតាមបែបសាមញ្ញ ផងដែរ។ ចំណែកឯ ជាន់ទី២ មានបន្ទប់ហាត់ប្រាណ និងបន្ទប់គេងឯកជនមួយ ដែលក្នុងនោះ ពូកគេងរបស់លោកគឺត្រូវបានរៀនចំនៅលើឥដ្ឋតែម្ដង។
យ៉ាងណាមិញ ទោះបីជាមើលទៅផ្ទះរបស់ Porshe មានភាពសាមញ្ញធម្មតាបន្តិចមែន តែក៏នៅតែមានភាពទាក់ទាញស្រស់ស្អាត នៅក្នុងក្រសែភ្នែកអ្នកចូលចិត្តនូវភាពសាមញ្ញបែបនេះ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖