អង់គ្លេស៖ ឯកសណ្ឋានក្នុងដីរបស់ក្លិបតោខៀវ Chelsea ឬហៅថាឈុតទី១ សម្រាប់រដូវកាល ២០២១-២០២២ បានបែកធ្លាយពេញបណ្ដាញអ៊ីនធើណេតចេញពី Footy Headline ដែលមានរួមទាំងខោខ្លីមកជាមួយផង។
ឈុតថ្មីនេះរចនាម៉ូតរបៀបក្រឡាការ៉ូពណ៌ខៀវចាស់លាយជាមួយខៀវខ្ចី ដែលស៊ីផ្ទៃជាងពាក់កណ្ដាលអាវ ខណៈពាក់កណ្ដាលទៀតលាយជាមួយម៉ូតរួញអង្កាញ់ មើលទៅទាក់ភ្នែកនិងខុសពីស្តាយ៍នៃអាវរដូវកាលនេះ ហើយផ្នែកខាងក្រោមក្លៀកគឺមានឆ្នូតពណ៌លឿងផងដែរ។
សម្រាប់ ស្លាកសញ្ញារបស់ ក្លិបតោខៀវ Chelsea ជាមួយក្រុមហ៊ុន Nike ដែលជាអ្នកសហការផលិតនៅតែមានដូចដើម រួមទាំងនិមិត្តសញ្ញាក្រុមហ៊ុន Three Commences ដែលជាសេវាទូរស័ព្ទ ដោយរាងជាលេខ 3 ដែល Chelsea ចុះកុងត្រា៣ឆ្នាំ ៕
ប្រភព៖ caughtoffside
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload