បរទេស៖ កាលពីប្រកួតទល់នឹង Chelsea កាលពីយប់មិញនេះយើងសង្កេតឃើញថាក្រុមអធិរាជស Real Madrid បានប្រើប្រាស់នូវស្រោមជើងពណ៌ខ្មៅប្លែក ដែលខុសពីឯកសណ្ឋានផ្លូវការណ៍របស់ខ្លួនដែលមានពណ៌សមួយឈុតតែម្តង ដែល Real Madrid ធ្លាប់តែប្រើប្រាស់ក្នុងការប្រកួតកន្លងទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សReal Madrid បានប្រើប្រាស់ឯកសណ្ឋានក្នុងដីរបស់ខ្លួនពេលប៉ះ Chelsea ដែលជាម្ចាស់ផ្ទះ ខណៈដែលកន្លងមកយើងធ្លាប់តែឃើញឯកសណ្ឋានក្នុងដីរបស់ Real Madrid គឺមានពណ៌សមួយឈុត ទាំងអាវ ខោ និងស្រោមជើង តែចំលែកអីតែនៅក្នុងប្រកួតយប់មិញនេះ Real Madrid បានប្រើប្រាស់នូវឯកសណ្ឋាន អាវស ខោស តែស្រោមជើងបែរជាប្រើពណ៌ខ្មៅទៅវិញ។
នេះដោយសារតែក្រុមម្ចាស់ផ្ទះ Chelsea បានប្រើប្រាស់នូវឯកសណ្ឋានម្ចាស់ផ្ទះដែលមានស្រោមជើងពណ៌សហើយ ម្លោះហើយទើបក្រុមរបស់លោក Zidane ត្រូវតម្រូវឲ្យប្រើប្រាស់នូវស្រោមជើងពណ៌ខ្មៅជំនួសវិញ ។ ហេតុផលគឺដោយសារតែដើម្បីចៀសវាងការភាន់ច្រលំលើកីឡាកររវាងក្រុមទាំង២នៅលើការផ្សាយតាមកញ្ចក់ទូរទស្សន៍ ដូច្នេះហើយគឺក្រុមដែលប៉ះគ្នាមិនអនុញាតិឲ្យប្រើប្រាស់ពណ៌លើផ្នែកណាមួយនៃឯកសណ្ឋានឲ្យដូចគ្នានោះទេ នេះបើតាមការណែនាំពី UEFA ។
គួររំលឹកផងដែរថា កាលពីប៉ះគ្នានៅជើងទី១ ក្រុម Real Madrid បានប្រើប្រាស់នូវឯកសណ្ឋានស មួយឈុតរបស់ខ្លួន ដោយសារតែកាលនោះក្រុម Chelsea ប្រើឈុតខៀវមួយឈុតដូចគ្នា៕