បរទេស៖ កាលពីយប់មិញ ក្រុមតោខៀវ Chelsea ដែលមកពីអង់គ្លេសបានផ្ដួលអធិរាជស Real Madrid ក្នុងលទ្ធផល ២ ទល់នឹង ០ ក្នុងជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័តជាលើកដំបូងក្រោយខកខានតាំងពីឆ្នាំ ២០១២ ។ បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាមៗ កូនតោមួយរូបកីឡាករ Mason Mount ដែលជាអ្នកស៊ុតបញ្ជូលទីឲ្យ Chelsea ចុងម៉ោងដើម្បីធានាកៅអី Final បាននិយាយថា ពួកយើងមិនសមនឹងឈ្នះត្រឹមតែពីរគ្រាប់នោះទេ យើងគួរតែរកបានប្រាំគ្រាប់ឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបគេក៏បាននិយាយដែរថា ពួកយើងខិតខំ ដើម្បីឈ្នះក្នុងវគ្គទីមួយ ប៉ុន្តែពួកយើងហាក់គ្មានសំណាងក្នុងការរកគ្រាប់បាល់បានច្រើនឡើយ រហូតដល់វគ្គទីពីរទើបយើងរកបានមួយគ្រាប់ទៀត ដើម្បីឈ្នះការប្រកួតនេះ។
គួរបញ្ជាក់ដែរថា ពីរគ្រាប់របស់តោខៀវ Chelsea កាលពីយប់មិញបានសម្រេចបានដោយកីឡាករ Timo Werner និងកីឡាករ Mason Mount ៕