បរទេស៖ តារាវ័យក្មេង Vitor Roque កំពុងមានបំណងចង់ចាកចេញពី Barcelona វិញនៅរដូវក្តៅនេះ បន្ទាប់ពីគេមិនសប្បាយចិត្តជាមួយស្ថានភាពក្លិបបច្ចុប្បន្ន, នេះបើតាមការអះអាងដោយភ្នាក់ងាររបស់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះផ្ទាល់ គឺលោក André Cury។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Vitor Roque ត្រូវបាន Barcelona ទិញយកពីក្រុម Athletico Paranaense កាលពីរដូវក្តៅមុនក្នុងតម្លៃ ៣២ លានដុល្លារអាមេរិក ប៉ុន្តែរូបគេបានមកដល់ទឹកដី Cam Nou និងប្រកាសជាផ្លូវការ គឺនៅពាក់កណ្តាលរដូវកាលនេះ ពោលគឺកាលពីខែ មករា ឆ្នាំ ២០២៤ កន្លងទៅ។
យ៉ាងណាមិញ ក្នុងកំឡុងពេលថ្មីៗនេះ ដោយសារតែមិនសូវទទួលបានឱកាសលេងក្រោមការដឹកនាំរបស់លោក Xavi Hernandez គឺបានធ្វើឱ្យ Vitor Roque គេមិនសប្បាយចិត្តនោះទេ ហើយឥឡូវនេះកំពុងតែមានបំណងគិតគូចង់ចាកចេញពីក្លិបវិញ។
ជុំវិញរឿងរ៉ាវខាងលើ បុរសសញ្ជាតិ ប្រេស៊ីល លោក André Cury ដែលជាភ្នាក់ងារផ្ទាល់ខ្លួនរបស់ Vitor Roque បានមានប្រសាសន៍ថា៖
ប្រភព៖ Fabrizio Romano