បរទេស៖ ក្រុម Paris Saint German បានបង្ហាញមុខនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលើកនេះជាឱកាសដ៏សំខាន់ក្នុងការដណ្តើមយកជើងឯក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុម Paris Saint German បានបាត់បង់ឱកាសក្លាយជាជើងឯកនៃក្របខណ្ឌ Champions League បន្ទាប់ពីបានចាញ់ការប្រកួតម្ដងទៀតជាមួយក្រុម Manchester City (២-០) នៅឯកីឡដ្ឋាន Etihad កាលពីថ្ងៃអង្គារដោយលទ្ធផលទាំង២ជើង (៤-១)។
ការធ្លាក់ចុះទម្រង់លេងរបស់ក្រុម Paris Saint German នៅជើងទី២ក្នុងទឹកដី Man City ចំពេលមានធ្លាក់ព្រិល។ កីឡាករ Riyad Mahrez បានរកគ្រាប់បាល់នាំមុខឲ្យក្រុមរបស់លោល Pep Guariola នៅក្នុងនាទីទី៤០។
មិនមានការតាមយកស្មើមកវិញពីក្រុមParis នោះទេបន្ទាប់ពី Mahrez រកបានគ្រាប់បាល់បន្ថែមទៀតនៅតង់ទី ២ បន្ទាប់ពីការសម្រាក ហើយក្រុម PSG បានមិនឡើងទៅលេងនៅវគ្គផ្តាច់ព្រ័ត្រនៅរដូវកាល ២០២០-២០២១៕