ក្រហមឆ្អិនឆ្អៅល្អណាស់បវកញ្ញាកម្ពុជា! សារីតា ឡើងត្រដែតខ្លាំងតែម្ដងក្នុងឈុតនេះ

//s9.kh1.co/ea/eac60a74125578840dae3a056f720739739bc4e9.jpg
តារា & កម្សាន្ដ

 ០៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បវរកញ្ញា កម្ពុជា រ៉េត សារីតា លេចធ្លោឡើងត្រដែតក្នុងឈុតក្រហមមួយឈុតនេះ។

សហរដ្ឋអាមេរិច៖ ជាការពិតណាស់ បវរកញ្ញាកម្ពុជា កញ្ញា រ៉េត សារីតា កំពុងទទួលបានការយកចិត្តទុកដាក់និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ហ្វេនៗអ្នកគាំទ្រក្នុងប្រទេសនិងក្រៅប្រទេស ដោយសារសម្រស់ និងសម្ថភាពចំណេះដឹងគ្រប់ទម្រង់របស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមការសង្កេតរបស់មហាជន ឃើញថា បវរកញ្ញារូបនេះ ពិតជាមានរូបសម្រស់ស្រស់ស្អាត មិនថាស្ថិតក្នុងសម្លៀកបំពាក់បែបណាក៏មានភាពលេចធ្លោ រំលេចរាងដ៏ស្រស់ស្អាតរបស់នាង ហើយថែមទាំងមានសមត្ថភាពខាងចំណេះដឹង ដែលធ្វើឱ្យអ្នកគាំទ្រ កញ្ញា រ៉េត សារីតា ផ្តល់ការកោតសរសើរ និង ទំនុកចិត្ត និង​ក្តីសង្ឃឹមចំពោះនាង។  

ជាក់ស្ដែង  រូបភាពថ្មីៗរបស់នាងដែលទើបតែបានបង្ហោះនៅលើបណ្ដាញសង្គមInstagram នាពេលថ្មីៗ ក៏ទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរពីហ្វេនៗច្រើនហូរហែផងដែរ។ ដោយក្នុងនោះ សារីតា បាននាំមកជាមួយនឹងរ៉ូបពណ៌ក្រហមស្រស់ មានម៉ូតចំហរល្វែងដើមទ្រូងយ៉ាងស៊ិចស៊ី ហើយនាងឈរបង្អួតសម្រស់ លេងទឹកមុខរាយមន្តស្នេហ៍ដោយភាពជឿជាក់ មើលទៅពិតជាលេចធ្លោនិងស្អាតខ្លាំងមែនទែន ៕  

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

សារីតា
សារីតា
សារីតា
សារីតា
សារីតា
សារីតា
សារីតា
សារីតា
សារីតា
សារីតា
សារីតា
សារីតា
រ៉េត សារីតា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T