អបអរសាទរ! អ្នកជំងឺកូវីដ១៩ ចំនួន១២៧នាក់​ បានចេញពីមណ្ឌលព្យាបាល កោះពេជ្រហើយ

//s9.kh1.co/c7/c7ec5632e0786891093e1ce258804c0fc9506002.jpg
សង្គម

 ០៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រសើរណាស់ អ្នកជំងឺកូវីដ១៩ ចំនួន១២៧នាក់បានចេញពីមណ្ឌលព្យាបាល កោះពេជ្រហើយ

ភ្នំពេញ: ជារឿងដែលគួរឲ្យសាទរ និងត្រេកអរមួយ ក្រោយពេលដែលក្រុមគ្រូពេទ្យសម្តេចតេជោធីតា យោងតាមគណនីហ្វេសប៊ុកផ្លូវការ បានធ្វើការជូនដំណឹងថា អ្នកជំងឺចំនួន ១២៧នាក់នៅមណ្ឌលសម្រាកព្យាបាល បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរគិតមកត្រឹមថ្ងៃនេះ ចំនួននៃអ្នកវិជ្ជមានកូវីដ១៩នៅកម្ពុជាមកឡើងដល់១៥៣៦១ នាក់ ខណ:ដែលមានអ្នកជាសះស្បើយចំនួន៥៤៣០នាក់៕

ប្រភពដកស្រង់រូបភាព: ហ្វេសប៊ុក ក្រុមគ្រូពេទ្យយុវជនសម្តេចតេជោធីតា Tyda

រូបភាពអ្នកជាសះស្បើយ
រូបភាពអ្នកជាសះស្បើយ
រូបភាពអ្នកជាសះស្បើយ
រូបភាពអ្នកជាសះស្បើយ
រូបភាពអ្នកជាសះស្បើយ
រូបភាពអ្នកជាសះស្បើយ
រូបភាពអ្នកជាសះស្បើយ
រូបភាពអ្នកជាសះស្បើយ
រូបភាពអ្នកជាសះស្បើយ
រូបភាពអ្នកជាសះស្បើយ
រូបភាពអ្នកជាសះស្បើយ
រូបភាពអ្នកជាសះស្បើយ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T