បារាំង៖ លោក Mauricio Pochettino បានលើកឡើងថា Paris Saint Germain សក្ដិសមនឹងទទួលបានលទ្ធផលជាងនេះ និង បន្ថែមថាកីឡាកររបស់ខ្លួនបានប្រឹងប្រែងគ្រប់គ្រាន់ហើយដើម្បីឆ្លងទៅវគ្គបន្ទាប់ទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅយប់មិញនេះ PSG បានទទួលរង់បរាជ័យក្នុងលទ្ធផល ២ទល់នឹង០ នៃការប្រកួតជើងទីពីរ និង សរុបទាំងពីរជើង ៤ទល់នឹង១ ក្រោមស្នាដៃក្លិប Manchester City ហើយ បានខកខានឱកាសក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ជាលើកទីពីរក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។

លោក Pochettino បាននិយាយថា៖
ប្រសិនបើយើងវិភាគទៅលើពីរប្រកួតនេះ គឺ ពួកយើងបានគ្របដណ្តប់ទៅលើក្រុមដែលពិបាកក្នុងការគ្រប់គ្រង។ អ្នកត្រូវការសំណាងបន្តិចបន្តួចដើម្បីស្វែករកគ្រាប់បាល់។ ខ្ញុំពិតជាសោកស្តាយណាស់ ពីព្រោះពួកយើងសក្ដិសមនឹងទទួលបានលទ្ធផលល្អជាងនេះ។ ពួកយើងបានមកដល់ទីនេះដោយបានទម្លាក់ Barcelona និង Bayern Munich ដូច្នេះវាមិនមែនជារឿងអាម៉ាស់ឡើយដែលមិនអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ យ៉ាងណាក្តី ក្រុមរបស់យើងមិនបានចុះចាញ់ឡើយ គឺ ពួកគេបានប្រឹងប្រែងរហូតដល់ទីបញ្ចប់៕

ប្រភព៖ goal
ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖