អ្នកគាំទ្រនៅលើបណ្តាញសង្គមបានលើកឡើងថា តារាសម្ដែង និងពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាតារាស្រី ដែលមានរូបសម្រស់ស្រស់ស្អាតខ្លាំង ទោះបីមិនបានផាត់មុខក៏នាងនៅតែស្រស់សោភាគួរឲ្យទាក់ទាញបានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាស្រីរូបនេះ មិនត្រឹមតែមានទេពកោសល្យ សមត្ថភាពក្នុងសិល្បៈប៉ុណ្ណោះទេ អាចនិយាយបានថា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នមានទាំងរូបសម្រស់ស្រស់ផូរផង់ អំណោយផលពីធម្មជាតិ បូករួមនឹងកាយវិការសម្ដីសម្តៅទន់ភ្លន់ ទាក់ទាញគួរឲ្យស្រលាញ់ផងដែរ។
បច្ចុប្បន្ននេះនាងកាន់តែទទួលប្រជាប្រិយភាព និងការចាប់អារម្មណ៍យ៉ាងខ្លាំងនៅតាមបណ្តាសង្គម ហ្វេកប៊ុក និង Instagram ដោយសារនាងតែងតែបង្ហោះរូបភាពស្អាតៗមិនថាពេលទៅចូលរួមកម្មវិធី ឬពេលដើរលេងកម្សាន្តនោះទេ។
ជាក់ស្ដែងថ្មីៗនេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែធ្វើឲ្យទស្សនិកជនជាច្រើនភ្លឹក លង់នឹងសម្រស់នាងសារជាថ្មី ដោយកញ្ញាបានបង្ហោះរូបភាព ដែលមើលទៅស្រស់ស្អាតខ្លាំងមែនទែន ព្រមទាំងអោយហ្វេនៗដាក់ពិន្ទុក្នុងការផាត់មុខរបស់នាងផងដែរ។ ក្នុងនោះផងដែរ គ្រប់ Comment របស់ហ្វេនៗ អោយពិន្ទុសឹងតែ១០០ភាគរយគឺ ១០/១០ ទៅហើយ ។
ចង់ដឹងថាសម្រស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ស្អាតប៉ុណ្ណានោះ សូមទស្សនារូបខាងក្រោមនេះទាំងអស់គ្នា៖