កូរ៉េខាងត្បូង៖ តារាចម្រៀងស្រីទោល និងជាតារាសមម្ដែងដ៏លេចធ្លោ និងកំពុង ទទួលបានប្រជាប្រិយ នាង IU បានសាងកេរ្តិ៍ឈ្មោះមានភាពល្បីល្បាញ មិនថាអាជីពធ្វើអ្នកចម្រៀង ឬក៏តារាសម្តែង ក្នុងវិស័យឧស្សាហកម្មកំសាន្តកូរ៉េមានភាពជោគជ័យ គួរឲ្យកត់សម្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើនិយាយពីរូបសម្រស់តារាចម្រៀងស្រីរូបនេះវិញ ក៏ស្រស់ស្អាតមិនធម្មតា នាងមានមុខមាត់ស្អាតម៉ដ្ឋរលោង សាច់សរ រាងស្វែល ដៃជើងតូចស្រលូន ទាក់ទាញការចាប់អារម្មណ៍ និងប្រជាប្រិយភាព បានពីមហាជនជាច្រើនផងដែរ។ តួយ៉ាង តារាចម្រៀងរូបនេះតែងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងការលេងខ្លួនស្ទាយ៍ម៉ូដសម្លៀកបំពាក់ ខ្យូតៗស៊ីវីល័យ ស្រស់ស្អាតសាកសមនឹងរូបនាងតែម្តង។
ជាក់ស្ដែង បើងាកមកមើល IU ក្នុងឈុតបុរាណប៉ុន្មានឈុតនេះវិញ ក៏ស្រស់ស្អាតមិនធម្មតាប៉ុន្មានដែរ បើទោះបីភាគច្រើនគេសង្គេតឃើញនាង មានស្ទាយ៍ប្លែកៗលេចធ្លោក្នុងសម្លៀកបំពាក់ស៊ីវីល័យសម័យទំនើបក៏ដោយ ពោលនាងនៅតែទទួលបានការសរសើរក្នុងសម្លៀកបំពាក់បុរាណប្រពៃណីកូរ៉េ ដែលបានតុបតែងក្នុងការសម្ដែងរឿងភាគបុរាណកូរ៉េផ្សេងៗ ដោយមានភាពស្រស់ស្អាត ខ្យូតៗ សុភាព លេចធ្លោបែបបុរាណម្យ៉ាងដែរ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
សូមទស្សនារូបភាពខាងក្រោម៖