អង់គ្លេស៖ លោក Guardiola ទទូចថាយើងមិនចង់ខកខានឱកាសនេះទេ Manchester City នឹងត្រៀមខ្លួនសម្រាប់ការប្រជែងដណ្តើមពានរង្វាន់ Champions League នៅរដូវកាលនេះ។ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងជើងទី ២ ដោយលុតក្រុម Paris Saint-Germain ២-១ ក្រុមកំពូលតារាង Premier League ជិតឈានដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងហើយក្នុងការប្រកួតនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola មានប្រសាសន៍ថាក្រុម Manchester City របស់លោកមិនត្រូវខកខានឱកាសបង្កើតប្រវត្តិសាស្រ្តជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ជាលើកទី ១ ដែលមិនធ្លាប់មាននោះទេ។

ក្រុមមេឃខៀវ Man City លត់ ក្រុម Paris Saint-Germain ក្នុងលទ្ធផល (២-១) ក្នុងការប្រកួតជើងទី ២ របស់ពួកគេនៅកីឡដ្ឋាន Etihad កាលពីយប់ថ្ងៃអង្គារ។

គ្រូបង្វឹកក្រុមមេឃខៀវ Manchester City លោក Guardiola បាននិយាយថាលោកធា្លប់ឈ្នះពានរង្វាន់នេះពីរដងជាមួយក្រុម Barcelona បានទទូចថាការប្រកួតនេះនៅមិនទាន់ចប់ទេ ប៉ុន្តែលោកមានប្រសាសន៍ថាក្រុមរបស់លោកត្រូវតែប្រកួតដោយមានទំនុកចិត្តដូចគ្នាដែលពួកគេបានបង្ហាញពេញមួយរដូវកាល៕
