អង់គ្លេស៖ លោក Pep Guardiola អ្នកចាត់ការក្លិប Manchester City បាននិយាយកាលពីពេលថ្មីៗនេះថា UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ជាប្រកួតលំបាកបំផុត សម្រាប់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Pep បាននិយាយថា៖ "បើតាមបទពិសោធន៍ខ្ញុំ ប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ នេះលំបាកជាទីបំផុត។ លេងនៅជើងទី១ មិនសូវប៉ុន្មានយើងនឹងទទួលបានលទ្ធផលល្អ តែដល់ពេលប្រកួតជើងទី២ គេលេងៗគិតដល់ប្រកួតផ្ដាច់ព្រ័ត្ររហូត អញ្ចឹងពេលខ្លះយើងភ្លេចថា យើងគួរធ្វើអីឲ្យពិតប្រាកដ"។
លោកបានបន្តថា៖ "តាមបទពិសោធន៍ខ្ញុំវាពិតជាលំបាកខ្លាំងមែន តែបើបានដល់វគ្គផ្ដាច់ព្រ័ត្រវាលែងសូវអីវិញ តែមិនមែនថាវាងាយស្រួលជាងនោះ គ្រាន់តែដល់ពេលហ្នឹង យើងគិតផ្សេងវិញ"។
Manchester City នឹងប៉ះ Paris Saint Germain ក្របខ័ណ្ឌ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ នៅថ្ងៃស្អែកនេះ៕
ប្រភព៖ Fotmob