បរទេស៖ តារាឆ្នើមរបស់ក្លិប Bayern Munich រូបនេះត្រៀមនឹងផ្លាស់ទៅកាន់រដ្ឋធានីអេស្ប៉ាញក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយក្រុម Bavarians នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលដែលមិនទាន់មានសេចក្តីប្រកាសណាមួយនៅឡើយ កីឡាករវ័យ ២៨ ឆ្នាំរូបនេះនឹងក្លាយជាអ្នករកបានប្រាក់ចំណូលខ្ពស់ជាងគេនៅ Los Blancos នេះបើយោងតាមការចេញផ្សាយរបស់ Spanish Diario AS ។
យ៉ាងណាមិញ គេជឿជាក់ថា កីឡាករដែលពូកែម្នាក់នេះអាចរកចំណូលបាន ១២ លានផោនក្នុងមួយរដូវកាលនៅម៉ាឌ្រីតដែលធ្វើឲ្យគាត់មានកម្រិតដូចប្រធានក្រុម Real Madrid គឺកីឡាករ Sergio Ramos ។
មានការអះអាងបន្ថែមទៀតថា មានតែ Gareth Bale និង Eden Hazard ប៉ុណ្ណោះដែលអាចរកចំណូលបានច្រើនជាងកីឡាករអន្តរជាតិអូទ្រីសនៅឯ Santiago Bernabeu ។ ខណៈដែល Alaba អាចលេងបានច្រើនជាងតំណែងមួយ គាត់អាចជាខ្សែការពារឆ្វេងទី ៣ នៅក្លឹបរួមជាមួយ Marcelo និង Ferland Mendy ៕